ពុទ្ធោ​…​ប្រជាពលរដ្ឋ​ជិត​៦​ពាន់​គ្រួសារ​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់


ខេត្តព្រៃវែង ៖ យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្តព្រៃវែង​គិត​ត្រឹម​ថ្ងៃ​ទី​19 កញ្ញា នេះ​ទឹកជំនន់​បាន​ជន់​លិច និង​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ស្រុក​-​ក្រុង​ចំនួន​១០ នៅ​ក្នុង​ខេត្តព្រៃវែង ដោយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជិត​6​ពាន់​គ្រួសារ រង​ផល​ប៉ះពាល់ ក្នុង​នោះ​ជិត​200​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

លោក ឌុ​ច គ​ន្ធា អភិបាលរង​ខេត្តព្រៃវែង បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុង​ស្រុក​ទាំង​១០ ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នោះ​រួម​មាន ៖ ស្រុក​ស៊ី​ធរ​កណ្តាល​, ស្រុក​ពារាំង​, ស្រុក​ពោធិ៍​រៀង​, ស្រុក​ពាម​រក៍​, ស្រុក​ស្វាយ​អ​ន្ទ​រ​, ស្រុក​កំពង់ត្របែក​, ស្រុក​ពាម​ជរ​, ស្រុក​ព្រះស្តេច​, ក្រុង​ព្រៃវែង​, និង​ស្រុក​បាភ្នំ​ចំណែក​កំពស់​ទឹកជំនន់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​19 កញ្ញា នេះ​គឺ​មានកំ​ពស់ 6,92m ទឹក​នៅ​ទន្លេ​ខាង​មុខ​សាលាខេត្ត ខណៈ​កំពស់​ទឹក​ដែល​ដល់​កម្រិត​ប្រកាស​អាសន្ន គឺ​7,50m ហើយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ កម្រិត​ទឹក​កើន​ខ្ពស់​ជាង​ឆ្នាំ​មុន ០,១៧m​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ឆ្លើយ​តប​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​នេះ អាជ្ញាធរ​ខេត្តព្រៃវែង ដឹកនាំ​ដោយ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តាម​បណ្តា​ស្រុក​ក្រុង​ដែល​រង​ផល​ប៉ះពាល់ ជា​រៀងរាល់ថ្ងៃ និង​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រស់នៅ ព្រមទាំង​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន និង​ត្រៀមលក្ខណៈ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អោយ​បាន​ទាន់​ពេលវេលា បើ​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង និង​ស្វែងរក​ទីទួល​សុវត្ថិភាព ជូន​ពួក​គាត់ ដើម្បី​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​។

ដោយឡែក តំបន់​ដែល​គ្រោះថ្នាក់ ត្រូវ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឲ្យ​ពួក​គាត់​បានដឹង ហើយ​អាជ្ញាធរ​ទាំងអស់ ត្រូវ​ដាក់​កម្លាំង​វេន​ប្រចាំការ​នៅ​តាម​កន្លែង​ដែល​ប្រឈម​នឹង​ការ​លិចលង់​ខ្លាំង កន្លែង​ដែល​គ្រោះថ្នាក់​ខ្លាំង ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​ត្រៀម​ចែក​ស្បៀង​ជូន​ប្រជា​ពល​ដ្ឋ ដែល​ខ្វះខាត​ស្បៀង​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ