ដ្រូ​ន​១៨​គ្រឿង ​និង​មី​សី​ុ​ល​៧​គ្រាប់​ ​​វាយ​​ប្រហារ​​​ទីតាំង​ប្រេងកាត​ធំ​២​កន្លែង


ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ អា​រ៉ា​ប៊ី​សា​អូឌីត​អះអាង​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​ថា ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​ទី​១៤​​កញ្ញា​លើ​ទីតាំង​ប្រេងកាត​ធំ​២​កន្លែង​របស់​ខ្លួន ធ្វើ​ចេញ​មក​ពី​ទិស​ខាងជើង ​និង​ថា​ការ​ស៊ើប​អង្កេត​មួយ​នឹង​កំណត់​ពី​កន្លែង​ពិត​នៃ​ការ​បាញ់​ចេញ​។ ចំណែក​អ៊ី​រ៉​ង់​វិញ​បាន​បដិសេធ​ជា​និច្ច​ថា​ពុំ​បាន​ដើរតួ​នាទី​ណាមួយ​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​ទេ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ចំពោះ​អ៊ីរ៉ង់​។

អា​រ៉ា​ប៊ី​សា​អូឌីត​នា​ថ្ងៃ​ទី​១៨​កញ្ញា​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា ជា​អ្នក​ឧបត្ថម្ភ​មិន​អាច​ប្រកែក​បាន​ដល់​ការ​វាយប្រហារ ប្រឆាំង​ទីតាំង​ប្រេង​ទាំង​២​កន្លែង​របស់​ខ្លួន ដោយ​អះអាង​ថា​ការ​វាយប្រហារ​ទាំងនេះ ចេញ​មក​ពី​ទិស​ខាងជើង​និង​ថា​ការ​ស៊ើ​ប​អង្កេត​មួយ​នឹង​កំណត់​ពី​កន្លែង​ចេញ​វាយ​ប្រហារ​ពិតប្រាកដ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO បាន​មក​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ក្រោយ​ពី​មក​ដល់ទី​នោះ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​លើ​អ៊ី​រ៉​ង់ និង​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា ​ជា​អំពើ​នៃ​សង្គ្រាម​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ចោទ​ប្រកាន់​លើ​អ៊ី​រ៉​ង់​ថា​ជា​អ្នក​វាយប្រហារ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​តួ​ក​គី​អាល់​ម៉ា​លី​គី បាន​បង្ហាញ​បណ្ដា​បំណែក​នៃ​ដ្រូ​ន​និង​មី​ស៊ី​ល​បណ្ដែត​ដែល​ប្រើ​សម្រាប់​វាយ​ប្រហារ។

លោក​ថា ​ដ្រូ​ន​ដល់​១៨​គ្រឿង ​និង​មី​ស៊ី​ល​បណ្ដែត​៧​គ្រាប់ បាន​ប្រើ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​លើ​ទីតាំង​ប្រេង​ទាំង​២​កន្លែង​។ ដ្រូ​ន​និង​មី​ស៊ី​ល​ទាំងនេះ​ហោះ​និង​បាញ់​ចេញ​មក ពុំ​មែន​មក​ពី​យេ​ម៉ែ​ន​ដែល​ស្ថិត​នៅ​ខាងត្បូង​អា​រ៉ា​សា​អូឌីត​ទេ ទោះបីជា​ពួក​ហ៊ូ​ធី​ប្រកាស​ថា​ការ​វាយប្រហារ​ទាំងនេះ​ជា​ស្នាដៃ​របស់​ពួក​គេ​ក៏​ដោយ​។

ទោះបី​យ៉ាងណា​អ្នក​ទទួលខុសត្រូវ​អា​រ៉ា​ប៊ី​សា​អូឌីត​ចៀសវាង​មិន​ធ្វើការ​ចោទប្រកាន់​ដោយ​ផ្ទាល់​លើ​អ៊ី​រ៉​ង់​ថា ជា​អ្នក​វាយប្រហារ​ចេញពី​ដែនដី​ខ្លួន​ដែរ ដោយ​គ្រាន់តែ​អះអាង​ពី​ជំនឿ​ជាក់​ដែល​ប្រទេស​នោះ មាន​សមត្ថភាព​ស្ចែ​ងរ​ក​ឃើញ​កន្លែង​នៃ​ការ​បាញ់​ចេញ ក្រោយ​ការ​ស៊ើ​ប​អង្កេត​មួយ

ចំណែក​អ៊ី​រ៉​ង់​បាន​បដិសេធ​ថា​ខ្លួន​ពុំ​បាន​ដើរតួ​នាទី​ណា​មួ​យ​ក្នុង​ការ​វាយប្រហារ​នេះ ដែល​នាំ​ឲ្យ​មានការ​ចុះ​ថយ​ដល់​ទៅ​ពាក់កណ្ដាល​នៃ​ផលិតកម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត និង​នាំ​ឲ្យ​តម្លៃ​ប្រេង​ហក់​ឡើង​មុន​ធ្លាក់​ចុះ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ