សាលារៀនរាប់ពាន់​កន្លែង​ត្រូវ​បិទ​ទ្វារ ក្រោយ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ


ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​បំពុល​ធាតុអាកាស​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​១៨​កញ្ញា​នាំ​ឲ្យ​មានការ​បិទទ្វារ​សាលារៀន​ច្រើន​ពាន់​កន្លែង នៅ​ឥណ្ឌូ​ណេ​ស៊ី​និង​នៅ​ម៉ា​ឡេ​ស៊ី​។

នៅ​ឥណ្ឌូ​ណេ​ស៊ីភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ព្រៃឈើ​ត្រូ​ពី​កាល់ លើ​កោះ​ស៊ូ​ម៉ា​ត្រា​ព្រមទាំង​លើ​កោះ​ប័​រ​ណេ​អូ​ផង​ដែរ​។ ក្រុង​ហ្សា​ការ​តា​បាន​ដាក់​ពង្រាយ​អ្នក​ពន្លត់ភ្លើង​និង​ទាហាន​ប្រមាណ​ជា​៩០០០​នាក់ ជាមួយ​បណ្ដា​ឧទ្ធម្ភាគចក្រ​ប៉ុនប៉ង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ទាំងនោះ​។

ទោះបីជា​ភ្លើង​ឆេះ​ព្រៃ​តែង​កើត​មាន​រៀង​រាល់​ឆ្មាំ​នៅ​ឥណ្ឌូ​ណេ​ស៊ី តែ​ឆ្នាំ​នេះ​ការ​ឆេះ​ព្រៃ​មាន​ទំហំ​ធំធេង មក​ពី​រដូវក្ដៅ​អូស​បន្លាយពេល​យូរហើយ​ក្ដៅ​ខ្លាំង​ទៀត​ផង​។ ជាមួយ​ព្រៃឈើ​ប្រមាណ​ជា​៣២៨.០០០​ហិ​កតា​ត្រូវ​ភ្លើង​ឆេះ​ចាប់តាំងពី​ដើមឆ្នាំ​មក ភ្លើង​ឆេះ​ព្រៃ​ពិតជា​អាក្រក់​ខ្លាំង​ជាង​កាលពី​ឆ្នាំ​២០១៥​ទៅ​ទៀត​។

ថ្ងៃ​ទី​១៨​កញ្ញា​គុណភាព​ខ្យល់​មាន​លក្ខណៈ​អាក្រក់​ខ្លាំង ដល់​ចំណុច​ដែល​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជិតខាង​។ ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នា​ថ្ងៃ​ទី​១៨​កញ្ញា​គ្របដណ្ដប់​ដោយ​ពពក​ផ្សែង​ពុល​ដ៏​ក្រាស់ ហើយ​សាលារៀន​ជិត​១៥០០​ត្រូវ​បិទទ្វារ​លើ​ដែនដី​ម៉ា​ឡេ​ស៊ី ដោយ​ប៉ះពាល់​ដល់​សិស្សសាលា​ជាង​១​លាន​នាក់​។ នេះ​បើ​តាម​ក្រសួង​អប់រំ​ម៉ា​ឡេ​ស៊ី​។ ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ជា​ច្រើន​មាន​បញ្ហា​សុខភាព​ទាក់ទិន​នឹង​ពពក​ផ្សែង​នេះ​។

ចំណែក​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ីវិញ ប្រកាស​ពី​ការ​បិទទ្វារ​សាលារៀន​ជា​ច្រើន​រយ ក្នុង​ខេត្ត​RIAU​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។ អគារសិក្សា​ប្រមាណ​ជា​១៣០០​កន្លែង​ក្នុង​ខេត្ត​កាលី​ម៉​ង់​តាន់​លើ​កោះ​ប័​រ​ណេ​អូ​ក៏​បិទទ្វារ​ដែរ​។ ដោយ​ផ្សែង​នាំ​ឲ្យ​មើល​អ្វី​មិនសូវ​ច្បាស់​នាំ​ឲ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​៧​នៅ​កោះ​ប័​រ​ណេ​អូ​។ នៅ​សិង្ហ​បុរី​គុណភាព​ខ្យល់​ក៏​អាក្រក់​ដល់​កម្រិត​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ