ព្រឹក​នេះ​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ទាក់ទាញ​អ្នក​ទស្សនា​ច្រើន​ពាន់​នាក់


ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បាន​បង្ហាញ​វត្តមាន​ដ៏​ត្រចះត្រចង់​នៃ​ដួងព្រះអាទិត្យ​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត​បង្កើត​បាន​នូវ​ទស្សនីយភាព​ពណ៌​មាស​ដ៏​ស្រស់​ត្រកាល​ទាក់ទាញ​ចិត្ត​អ្នក​ទស្សនា​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​ពាន់​នាក់​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ។

ថ្វី​ត្បិត​តែ​ព្រះអាទិត្យ​មិន​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ពេញ​លក្ខណៈ​ក៏​ដោយ តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទស្សនា​ដោយ​ផ្ទាល់​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ នូវ​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ​ជះ​ពន្លឺ​មាស​មក​លើ​កំពូល​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើត​មាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើ​ង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើ​ង​នៅ​ខែកញ្ញា​។ ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នេះ​ជា​អច្ឆរិយការណ៍​របស់​អង្គរវត្ត មិនមែន​ជា​របកគំហើញ​ថ្មី​នោះ​ទេ តែ​ជា​បទ​សិក្សា​ដែល​អ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ខ្លះ​ៗ​មក​ហើយ​។

បទ​សិក្សា​នោះ គឺ​ស្វែង​យល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ​និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់​ថា វា​មិនមែន​ជា​ហេតុ​ចៃដន្យ ឬ​ជា​អព្ភូតហេតុ​អ្វី​នោះ​ទេ តែ​នេះ​ជា​ការ​ដឹង​ជា​មុន​ផ្នែក​តារាសាស្ត្រ​នៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ