សមត្ថកិច្ច​បង្ក្រាប​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​បាន​ពាន់​ម៉ែត្រ​ដុត​បំផ្លាញ​ចោល


ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ​ក្រោម​ការ​យកចិត្តទុកដាក់ របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​ស្ថាប័ន​ជំនាញ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​បន្តបន្ទាប់​ចំនួន​២​ករណី​គឺ​នៅ​ថ្ងៃ​ទី​១៧​ដល់​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ឃុំ​សូ​គង ឃុំ​ព្រែក​ក្របៅ រួម​នឹង​ឃុំ​ផ្សេង​ទៀត​ក្នុងស្រុក​កងមាស រឹបអូស​លូ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ របាំង​ព្រួល​រាប់​ពាន់​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​រាប់រយ​គីឡូក្រាម​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ។

លោក​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ រូប​លោក​បាន​ចាត់​ឲ្យ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​អាវុធហត្ថ​ស្រុក​រួម​នឹង​អាជ្ញាធរ​ស្រុក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ត្រង់​ចំណុច​បឹង​ព្រែក​គ្រួ​ស និង​បឹង​ត្រាវ ឃុំ​សូ​គង និង​បឹង​ភូមិ​ទួល​វិហារ ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ដោយ​ជា​លទ្ធផល​បង្ក្រាប​បាន​រួ​មាន លូ​ស្បៃ​មុង​ចំនួន​១២៥​មាត់ រ៉ាវ​ចំនួន​៣១​មាត់ របាំង​ព្រួល​ចំនួន​១២.៥០០​ម៉ែត្រ និង​លែង​កូន​ត្រី​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​ប្រហែល​១៨៥​គីឡូក្រាម ។

លោក​ឧត្តម​សេនី​យ៏​ទោ​បន្ត​ថា ចំពោះ​ករណី​ទី​២​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយនឹង​នគរបាល​ស្រុក​កងមាស អាវុធហត្ថ​ស្រុក​បាន​ចុះ​បង្ក្រាប​ក្នុង​អតីត​ឡូ​ត៏​នេសាទ​លេខ​២​នៅ​ឃុំ​អង្គរ​បាន ឃុំ​ព្រែក​ក្របៅ និង​ឃុំ​រកា​គយ ស្រុក​កងមាស ដោយ​បង្ក្រាប​បាន​រួម​មាន លូ​ស្បៃ​មុង​ចំនួន​៣០​មាត់ រ៉ាវ​ចំនួន​៣២​មាត់ ដាយ​ចំនួន​០១​មាត់ មាន​ប្រវែង​៣០​ម៉ែត្រ មាត់​មាន​ទំហំ​១៥​ម៉ែត្រ របាំង​ព្រួល​ចំនួន​៣.៥០០​ម៉ែត្រ ចាក់​លែង​កូន​ត្រី​ក្នុង​បឹង​ធម្មជាតិ​វិញ​ទង្ង​ន់​១៥៥​គីឡូក្រាម ។

ដោយ​មានការ​ឯកភាព​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចំពោះ​សម្ភារ​រឹបអូស​ត្រូវ​បាន​ប្រមូល​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​កើតហេតុ​ទាំង​២​ករណី ជាមួយ​នោះ​រូប​លោក​នឹង​បន្ត​កិច្ចសហការជាមួយនឹង​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បន្ត​ទៀត​នៅ​តាម​បណ្តាស្រុក​ជាប់​ដង​ទន្លេមេគង្គ​គឺ​អតីត​ឡូ​ត៏​នេសាទ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ