យ៉ាង​ហោច​ក៏​គួរ​ទៅ​ធ្វើបុណ្យ​ឱ្យ​បាន​១​វត្ត​ក្នុង​រដូវ​កាន់បិណ្ឌ


បុណ្យកាន់បិណ្ឌ​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹកគគ្រេង គ្រប់​វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ឯ​បរិស័ទ​ដែល​សង្វាត​បុណ្យ​ទាន​ក៏​នាំ​គ្នា​ទៅ​បំពេញ​កុសល​យ៉ា​សស្រាក់សស្រាំ សូម​សាធុជន សប្បុរស​ទាំងឡាយ​ប្រ​ញា​ប់​រូតរះ​ធ្វើបុណ្យ​កុសល​យ៉ាង​ហោច​ក៏​គួរ​ទៅ​ឱ្យ​បាន​មួយ​វត្ត​នឹង​គេ ឬ​ច្រើន​ជាង​នេះ​ក៏​រឹតតែ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ចម្លង​ជីវិត​យើង​ទៅ​កាន់​ទី​សុខសាន្ត​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ព្រោះ​វ័យ​របស់​យើង​រមែង​កន្លង​ផុត​ទៅ រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក​ឡើយ យើង​ក៏​កាន់តែ​ឈាន​ទៅ​រក​សេចក្តីស្លាប់​បន្តិច​ម្តង​ៗ​ហើយ​ដែរ ។

កាលបើ​ពេលវេលា​កន្លង​ហួស​ទៅ​ហើយ យើង​មិន​អាច​ហៅ​ឱ្យ​ត្រឡប់​មក​វិញ​បាន​ទេ ឯ​វ័យ​របស់​យើង​ដែល​ឆ្លង​ផុត​ទៅ​ហើយ ក៏​មិន​អាច​នឹង​ហៅ​ឱ្យ​ត្រឡប់​មក​ក្រោយ​វិញទៀត​បាន​ដូច​គ្នា ដូច្នេះ​មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ជាទី​ពឹង​ជា​ស្ពាន​ពិតប្រាកដ​សម្រាប់​ចម្លង​ជីវិត​យើង ។

ទ្រឹស្តី​ពុទ្ធសាសនា​បាន​ពន្យល់​ថា កា​លោ យល​តិ ភូ​តា​និ ល​ព្វា​នេ​វ ល​ហត្ត​នា កាល​វេលា​រមែង​ទំពា​ស៊ី​នូវ​សព្វ​សត្វ ព្រម​ជាមួយនឹង​ខ្លួន​របស់​វា​ផង បើ​សាធុជន​យល់​ច្បាស់​យ៉ាងនេះ​ហើយ​គប្បី​ប្រញាប់ប្រញាល់​សាង​សន្សំ​នូវ​អំពើ​ល្អ នូវ​អ្វី​ដែល​មាន​ផលប្រយោជន៍​ទុក​សម្រាប់​ខ្លួន​និង​បច្ឆាជន​កុំឱ្យ​ពេលវេលា​ទំពា​ស៊ី​នូវ​ប្រយោជន៍​របស់​យើង​ទៅ​ទទេ​ៗ​ឥត​ការ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ