កន្លែងទទួលផលចោរកម្ម…ជាដីឡូត៍ដ៏ធំ​នេះ​


ខេត្តសៀមរាប ៖ តាម​ការ​សន្និដ្ឋាន​ពេល​ចាប់​បាន​ថ្មី​ៗ​ថា សង្ស័យ​ជា​ម៉ូតូ​ចោរ​ដែល​លួច​​​កាច់​.​កបាន​ពី​គ្រប់​ទិស​​ទី​ក្នុង​ខេត្ត ហើយ​យក​មក​លក់​នៅ​ទី​នេះ​ដែល​មាន​អ្នក​ចាំ​ទិញ​ដែល​គេ​ឱ្យឈ្មោះ​ថា ​ទទួលផល​ចោរកម្ម ។

សូមបញ្ជាក់ នៅថ្ងៃ​ទី​១៩ កញ្ញា កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មាន​កិច្ចសហ​ការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ក្រោម​ការ​ចូលរួម​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ទោ ប៉ុ​ល រតនា និង លោក​ឧត្តមសេនីយ៍ទោ នឹម ច័ន្ទ​តា​ណា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​មួយ​កន្លែង ​ដោយ​បាន​ធ្វើការ​រឹបអូស​ម៉ូតូ​ចំនួន​៥៧​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ។

មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ជាបឋម​ថា ម៉ូតូ​ដែល​ដកហូត​ចំនួន​៥៧​គ្រឿង​នេះ​ ពិនិត្យ​ឃើញ​មាន​កាត​គ្រី​តែ​២​គ្រឿង​ប៉ុណ្ណោះ ។ ចំណែក​៥៥​គ្រឿង​អត់​ឯកសារ​ទាំងអស់ និង​ជា​ម៉ូតូ​ដែល​ចោរលួច​យក​ទៅ​លក់​(​សង្ស័យ កាច់ក​) ព្រោះ​ឃើញ​មាន​ស្នាម​ត្រង់​ក​ម៉ូតូ ។

ការ​បង្ក្រាប​របស់​សមត្ត​កិច្ច​ធ្វើ​ឡើង​ នៅ​ក្នុង​ទីរួមខេត្ត​តែ​ម្តង ដែល​ម៉ូតូ​ទាំងនោះ​ត្រូវ​បាន​គេ​ដាក់​តម្រៀប នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ដោយ​យក​ដី​ឡូត៍​ធ្វើ​ឃ្លាំង ស្ថិត​ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀម រាប ។ ទោះបីជា​បែប​ណា​ក្តី មិន​ទាន់​បានដឹង​ថា តើ​ម៉ូតូ​ដែល​សង្ស័យ​នេះ ​គេ​ទិញ​តាម​វិធី​ណា ហើយ​អ្នក​យក​មក​លក់​មាន​សមាសភាព​បែប​ណា ?

ព័ត៌មាន​ថ្មី​ទៀត​ នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ គឺ​ពេល​ដែល​ម្ចាស់​ឃ្លាំង​នេះ​សារភាព ។ ចំណែក​សមត្ថ​កិច្ច​កំពុង​ចាត់ការ​នៅឡើយ​ទេ សូ​ម្បី​អ្នកកាសែត​ក៏​កំពុង​តាមដាន​ព័ត៌មាន​ពិត​នៅឡើយ។ (សម្រួល​ដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ