កើតជា​ប្រេត​ព្រោះ​មាក់ងាយ​ទាន​អ្នក​ដទៃ


កាលពី​សម័យ​ពុទ្ធកាល​មាន​ស្ត្រី​ម្នាក់​ជា​ភរិយា​ជាង​តម្បាញ​ដែល​ជា​ស្ត្រី​មិច្ឆាទិដ្ឋិ​មិន​ជ្រះថ្លា​នឹង​ភិក្ខុសង្ឃ​សោះឡើយ ចំណែក​ស្វាមី​ដែល​ជាង​តម្បាញ​ជា​អ្នក​ជ្រះថ្លា​នឹង​ព្រះ​រតនត្រៃ​និង​បាន​ធ្វើ​ទាន​មាន​រាប់បាត្រ និង​ប្រគេន​ចីវរ​ជាដើម​ដល់​ភិក្ខុសង្ឃ​១៨​អង្គ​ដោយ​ទឹកចិត្ត​ជ្រះថ្លា ។

បន្ទាប់​ពី​បំពេញ​ទាន​ហើយ ភរិយា​មិច្ឆាទិដ្ឋិ​នោះ​បាន​និយាយ​ប្រមាថមើលងាយ​ទាន ដែល​ស្វាមី​បាន​ធ្វើ​ដល់​ព្រះសង្ឃ​ថា សូម​ឱ្យ​បាយ​ទឹក​ដែល​អ្នក​ឲ្យ​ដល់​ភិក្ខុសង្ឃ​ឆាន់​ថ្ងៃនេះ នឹង​ឲ្យ​ផល​ដល់​អ្នកជា​លាមក ខ្ទុះ​ឈាម ឯ​ចីវរ​ដែល​អ្នក​ប្រគេន​លោក​នោះ ឲ្យ​ផល​ជា​ភ្លើង​ឆេះ​ស្រោប​កាយ​អ្នកជា​ប្រាកដ ។

លុះ​នាង​មិច្ឆាទិដ្ឋិ​នោះ​ស្លាប់ ទៅ​ក៏​បាន​កើតជា​ប្រេត​ញី​នៅ​ក្បែរ​ព្រៃ​ភ្នំ​មួយ​កន្លែង​ស៊ី​តែ​លាមក ខ្ទុះ​ឈាម និង​មាន​ភ្លើង​ឆេះ​ស្រោប​ពេញ​រាង​កាយ​រង​ទុក្ខវេទនា​ក្រៃ​កន្លង ចំណែកឯ​ជាង​តម្បាញ​ជា​ប្តី ស្លាប់​ទៅ​កើតជា​រុក្ខទេវតា មាន​ស័ក្តិធំ នៅ​អាស្រ័យ​លើ​ដើមឈើ​ក្នុង​ព្រៃធំ​នោះ​ឯង​សោយសុខ​អស់​កាល​ជា​អង្វែង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ