ដេប៉ូ​ខ្សាច់​មួយ​កន្លែង​នៅ​ក្បែរ​សាលាក្រុង​តា​ខ្មៅ​ដឹក​យ៉ាង​គគ្រឹកគគ្រេង និង​បំផ្លាញ​ផ្លូវ


ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​រថយន្ត​ដឹក​ខ្សាច់​ជា​ច្រើន​គ្រឿង​សំរុក​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ខ្សាច់​មួយ​កន្លែង​ដែល​នៅ​ក្បែរ​សាលាក្រុង​តា​ខ្មៅ​ដឹក​យ៉ាង​គគ្រឹកគគ្រេង កំពុង​បំផ្លាញ​ផ្លូវ​មុខ​សាលាក្រុង​តា​ខ្មៅ ស្រប​ពេល​អាជ្ញាធរ​ក្រុង​តា​ខ្មៅ ជា​ពិសេស​លោក នូ សុ​វ​ណ្ណា​រ៉ា អភិបាលក្រុង​តា​ខ្មៅ​ធ្វើ​មិនឃើញ ។

ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំង​អស់នោះ​ភាគច្រើន​មិន​គ្រប​ត្រឹមត្រូវ ហូរ​ខ្សាច់​ធ្លាក់​មក​លើ​ផ្លូវ​ក្លាយជា​ភក់ជ្រាំ រអិល បង្ក​ជា​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ពីក្រោយ ជា​ពិសេស​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​បំផ្លាញ​ផ្លូវ​មុខ​សាលាក្រុង​តា​ខ្មៅ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។

ដោយ​ពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា បើ​ប៉ុន្មាន​ខែ​មុន​វិញ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​ដឹក​យ៉ាង​អនាធិបតេយ្យ ហុយ​ខ្សាច់ ធ្លាក់​ខ្សាច់ ឡើង​ងងឹត​ផ្លូវ​មើលផ្លូវ​ចង់​មិនឃើញ​ធ្វើ​អោយ​ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។ ហើយ​ពួក​គាត់​បាន​លាន់មាត់​ថា ផ្លូវ​នៅ​មុខ​សាលាក្រុង​ស្ទើរ​ខ្ទេច​ទៅ​ហើយ​ចុះ​ហេតុ​អ្វី​លោក​ចៅហ្វាយ​ក្រុង​តា​ខ្មៅ​មិន​មាន​វិធានការ​សោះ ? នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា​នេះ ក្រុម​ល្បាត​ចល័ត​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សា​វឹ​ន ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ក៏​បាន​ឃាត់​រថយន្ត​ពីរ​គ្រឿង​ចេញពី​ដេប៉ូ​ខ្សាច់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សា​វឹ​ន ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​នេះ​ថា កម្លាំង​លោក​បាន​ឃាត់​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ខ្សាច់​នោះ​មែន​ឃាត់​ពី​រថយន្ត​ដោយ​គ្មាន​ស្លាក​លេខ​ត្រឹមត្រូវ​ដឹក​ខ្សាច់​អត់​គ្រប​ហូរ ។ ចំពោះ​តៃកុង​រថយន្ត​ធ្វើការ​អប់រំ​ណែនាំ​អោយ​វិល​ត្រឡប់​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ