លុយ​រៀល​មាន​ប្រៀប​ជាង​លុយ​បាត​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ


សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​យើង សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ដែល​ហាក់​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ​បន្តិច​ប្រើ​ប្រៀបធៀប កាលពី​ម្សិលមិញ ។ ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ១​បាត​ថៃ​មាន​អត្រា​ទិញ​តែ​១៣៤,១០​រៀល និង​អត្រា​លក់​តែ​១៣៥,២០​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​អត្រា​ទិញ​១៣៤,២០​រៀល និង​អត្រា​លក់​រហូត​ដល់​១៣៥,៣០​រៀល ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ដោយឡែក​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​ប្រទេស​ផ្សេង​ៗ​ក្នុងថ្ងៃនេះ​ដែរ​ធនាគារ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៩៦​រៀល អត្រា​លក់​៤.១០៩​រៀល , ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៧២,៨៣​រៀល អត្រា​លក់​៤.៥៨៥,៦៤​រៀល , ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧២៧,៩៤​រៀល អត្រា​លក់​២.៨៣១,១០​រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន​១​យ៉េន​មាន​អត្រា​ទិញ​៣៧,៤០៦៤​រៀល អត្រា​លក់​៣៨,៤៣៧៨​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៦​រៀល អត្រា​លក់​០,១៧៧៩​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៧២​រៀល​អត្រា​លក់​០,៤៧២៤​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ