Berbatov ប្រកាស​ចូល​និវត្តន៍ក្រោយ​ពី​សាង​ឈ្មោះ​ល្បីល្បាញ​នៅ Man Utd និង Spurs


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប Tottenham Spurs និង ក្លិប​បិសាច​ក្រហម Dimitar Berbatov បាន​ប្រកាស​ចូល​និវត្តន៍​នៅ​អាយុ​៣៨​ឆ្នាំ ពី​វិស័យ​បាល់ទាត់​ ។

កីឡាករ​អាយុ​៣៨​ឆ្នាំ​រូប​នេះ បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្លិប​បិសាច​ក្រហម ដោយ​បាន​លើក​ពាន Premier League ២​ដង​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ។ រូបគេ​ក៏​សប្បាយ​នឹង​លេង​ឱ្យ​ក្លិប Bayer Lverkusen, Fulham និង Monaco ផង​ដែរ មុន​ពេល​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លិប Kerala Blasters ក្នុង​ប្រទេស​ឥណ្ឌា ។

Berbatov បាន​សរសេរ​ថា​៖«​ខ្ញុំ​ធ្វើ​បែប​នេះ​តាម​វិធី​របស់ខ្ញុំ​! ការ​ប្រកួត​ចុង​ក្រោយ​របស់ខ្ញុំ គឺ​តាំងពី​ជាង​មួយ​ឆ្នាំ​មុន ដូចនេះ​ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ដែល​ត្រូវ​ឈប់​លេង​បាល់​ហើយ​។ វា​អស់​រយៈពេល​២០​ឆ្នាំ​ហើយ ដែល​ខ្ញុំ​នៅ​លេង​បាល់​។ ខ្ញុំ​នឹង​នឹក​ការ​ប្រកួត ការ​ហ្វឹកហាត់ ការ​ស៊ុត​បញ្ចូល​ទី ការ​រៀបចំ​ខ្លួន​ប្រកួត សម្ពាធ​ការងារ និង មិត្ត​រួម​ក្រុម​របស់ខ្ញុំ​។ ជា​ពិសេស​គឺ​សម្រែក​កងរំពង​របស់​អ្នកគាំទ្រ​»​។

គេ​បាន​សរសេរ​អរគុណ​ដល់​មិត្ត​រួម​ក្រុម និង មនុស្ស​គ្រប់​គ្នា​ដែល​បាន​ជួយ​គេ​ឱ្យ​មានមុខមាត់​អស់​រយៈពេល​២០​ឆ្នាំ​មកនេះ​។ អាជីព​របស់ Berbatov បាន​ចាប់ផ្តើម​នឹង Bulgaria ជាមួយនឹង​ក្លិប CSKA Sofia មុន​ពេល​ទៅ​លេង​នៅ Leverkusen ក្នុង​ឆ្នាំ​២០០១ ។

ក្រោយមក​គេ​ក៏​ទៅ​លេង​នៅ Tottenham នៅ​ឆ្នាំ​២០០៦ មុន​ពេល​ទៅ​លេង​នៅ United ដែល​នៅ​ទីនោះ គេ​បាន​លើក​ពាន Premier League ចំនួន​ពីរ​ដង​។ បន្ទាប់​ពី​ចេញពី Man Utd គេ​ក៏​បាន​ទៅ​លេង​នៅ Monaco ក្រោយមក PAOK និង ចុង​ក្រោយ​គឺ Kerala Blasters នៅ​ប្រទេស​ឥណ្ឌា ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ