ក្រោយ​ចេញពី Man City តារា​ឆ្នើម David Silva នឹង​ទៅ​លេខ​ជាមួយ Beckham


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​មេឃ​ខៀវ David Silva បាន​កំណត់​ថា​នឹង​ចាក​ចេញពី​ក្លិប Manchester City នៅ​រដូវ​កាល​ក្រោយ ហើយ​ទៅ​ធ្វើ​ជា​មុខមាត់​របស់​ក្លិប Inter Miami របស់​អតីត​កីឡាករ​ល្បីល្បាញ David Beckham​។

បើ​ទោះបីជា​កន្លង​មក​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា Silva ទៅ​លេង​នៅ Las Palmas ក៏​ដោយ ពេល​នេះ​មាន​សារព័ត៌មាន Independent បាន​ផ្សាយ​ថា Silva នឹង​ទៅ​លេង​ឱ្យ​ក្លិប​របស់ Beckham នៅ​រដូវ​កាល​ក្រោយ​។

អតីត​ជើង​ខ្លាំង​របស់​ក្លិប Manchester United លោក Beckham ចង់បាន​កីឡាករ Silva ទៅ​ក្លិប​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​។ Inter Miami នឹង​ចូល​ក្នុង​លី​គ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ក្រោយ ហើយ​លោក Beckham ដឹង​យ៉ាង​ច្បាស់​ថា ការ​ទិញ​យក​កីឡាករ​ល្បី គឺ​អាច​បង្កើន​ភាព​ល្បីល្បាញ​របស់​ក្លិប ។

Silva បាន​ប្រកាស​ថា​៖«១០​ឆ្នាំ​គឺ​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​។ វា​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​។ ដំបូង​ឡើយ City មាន​កុងត្រា​ត្រឹមតែ​២​ឆ្នាំ​សម្រាប់​ខ្ញុំ​ទេ​។ ក្រោយមក ខ្ញុំ​ក៏​សម្រេចចិត្ត​បន្ត​កុងត្រា​ថ្មី​មួយទៀត ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​នៅ​លេង​ដល់​គ្រប់​១០​ឆ្នាំ​។ វា​នឹង​បញ្ចប់​ត្រឹមនេះ​»​។

គេ​បាន​បន្ត​ថា​៖«​ខ្ញុំ​មិន​អាច​ទៅ​លេង​នៅ​ក្លិប​ណា​ផ្សេង​ទៀត ដែល​នឹង​មក​ប្រជែង​ជាមួយនឹង Manchester City បាន​ឡើយ​»​។

គូរ​បញ្ជាក់​ផង​ដែរ​ថា Silva នឹង​ត្រូវ​មិន​បាន​ទៅ​លេង​នៅ​៣​ប្រកួត​ដំបូង​របស់ Inter Miami នៅ​រដូវ​កាល​ក្រោយ ព្រោះ​ការ​ប្រកួត​ត្រូវធ្វើ​ឡើង​ពី​ខែមីនា ដែល​ពេល​នោះ Silva ត្រូវ​ជាប់​ប្រកួត Champions League ជាមួយនឹង Pep Guardiola ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ