ស្ងាត់​ៗ…Lionel Messi បង្កើត​ប្រេ​ន​ខ្លួនឯង​មួយ​បាត់ !


តាម​ប្រភព​ព័ត៌មាន Bleacher Report បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ចំណាយពេល​មួយ​យប់​ទុក​រឿង​ទាត់​បាល់​មួយ​ឡែក ហើយ​មក​សម្ភោ​ធ​ប្រេ​ន​សម្លៀក​បំពាក់ «Messi» នៅ Paseo de Gracia ក្នុង​ទីក្រុង Barcelona កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ។

កា​ពី​ទែន​ក្លិប Barca រូប​នេះ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក មាន​ក្តី​សង្ឃឹមថា អាច​នឹង​មាន​ភាព​ជោគជ័យ​លើ​វិស័យ​សម្លៀក​បំពាក់​ដូច​កីឡាករ​មួយ​ចំនួន​ទៀត​ដែរ ។

ប្រេ​ន​សម្លៀក​បំពាក់​ថ្មី​របស់ Messi គឺជា​អាជីវកម្ម​បែប​គ្រួសារ នេះ​ដោយសារ​តែ Messi ធ្វើ​វា​ដោយ​សហការ​ជាមួយនឹង​ប្អូនស្រី Maria Sol ខណៈ​ដែល​ប្អូនប្រុស​របស់​គេ Rodrigo ក៏​មានមុខ​នៅ​ក្នុង​កម្មវិធី​សម្ភោ​ធ​ដែរ ។

សម្រាប់​ការ​ដាក់​បង្ហាញ​នេះ Messi ក៏​ដើរតួ​ជា​ម៉ូ​ដែល​ផង​ដែរ ។ មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ចង់​ឃើញ​ថា ផលិតផល​របស់​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​មាន​រូបរាង​យ៉ាងណា ៕

ប្រភព ៖ bleacherreport , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ