គ្រាន់តែ​សុំលុយទិញខោអាវពាក់ដើរលេង​ភ្ជុំមិនបាន សម្រចបញ្ចប់ជីវិត​


ខេត្តរតនគិរី ៖ យុវជន​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​​ខឹង​​ឪពុក​ម្តាយ​មិន​ឲ្យ​លុយ​ទៅ​ទិញ​ខោអាវ​ស្លៀកពាក់​ដើរ​លេង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខ្ទម​ចាំចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​កុយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញ៉ា​វ ចន្ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​គឺ​ដោយសារ​ជន​រង​គ្រោះ​ខឹង​សុំ​លុយ​ឪពុក​ម្តាយ​ទិញ​ខោអាវ​មិន​បាន​ក៏​គិត​ខ្លី​ទើបរ​ត់ទៅ​បញ្ចប់ជីវិត​ដោយ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ជា​លទ្ធផល​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន​។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់ ក៏​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ផង​ដែរ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ