គន្លឹះ​សំខាន់​ៗ​របស់​មហាសេដ្ឋី ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច


វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កើត​មាន​ឡើង​តាំងពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០០៩ កន្លង​មកនេះ​នៅ​បន្ត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយបារម្ភ និង​មិន​ទុកចិត្ត​លើ​ស្ថាន​ការ​សេដ្ឋកិច្ច​បច្ចុប្បន្ន ។ ប្រសិនបើ​វិបត្តិ​នេះ​កើត​មាន​ឡើង​ម្តងទៀត តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឆ្លង​ផុត​វា ? លោក Mark Cuban ដែល​ជា​មហាសេដ្ឋី និង​សហគ្រិន​ដ៏​ល្បី​មួយ​រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ចែករំលែក​ពី​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​ដែល​អ្នក​នៅ​វ័យក្មេង​គួរតែ​អនុវត្ត​តាម​ដើម្បី​ត្រៀមខ្លួន​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​៖

១. សន្សំ​លុយ​ឲ្យ​បាន​ច្រើន ៖ លោក Warren Buffett ដែល​ជា​មហាសេដ្ឋី​មួយ​រូប​ទៀត​ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ ។ លោក​ធ្លាប់​បាន​ប្រាប់​ដល់​សារព័ត៌មាន New York Times កាលពី​ខែតុលា​ឆ្នាំ ២០០៨ មក​ថា អ្នក​គួរតែ​ភ័យ​ព្រួយ​ពេល​ដែល​អ្នក​ដទៃ​មាន​មហិច្ឆតា និង​មាន​មហិច្ឆតា​ពេល​ដែល​អ្នក​ដទៃ​ភ័យ​ព្រួយ ។ មាន​ន័យ​ថា ប្រសិនបើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​វិនិយោគ​ពេល​ដែល​ទីផ្សារ​នៅ​ទន់ខ្សោយ និង​តម្លៃ​ធ្លាក់​ចុះ​នោះ​អ្នក​គួរតែ​វិនិយោគ ។

២. យល់​ដឹង​ពី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អ្នក និង​ផល​ប៉ះពាល់​ដែល​ជះ​លើ​ការងារ​របស់​អ្នក ៖ អ្នក​គួរតែ​រៀនសូត្រ​ពី​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែល​អ្នកធ្វើការ​ឲ្យ​ដូច​ជា ប្រភព​ចំណូល​របស់​ក្រុមហ៊ុន​ជាដើម និង​ស្វែង​យល់​ថា តើ​វិបត្តិ​សេដ្ឋកិច្ច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អ្នក​ឬទេ និង​ដោយ​វិធី​ណា ។ ចំណេះដឹង​នេះ​នឹង​ជួយ​ឲ្យ​អ្នកធ្វើការ​ត្រៀមខ្លួន​ទុក​មុន​ពេល​មានការ​ផ្លាស់​ប្តូរ ឬ​ការ​បាត់បង់​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច ។

៣. កុំ​ចាំ​ស្តាប់​តាម​អ្នកជំនាញ​ពី​ការ​ព្យាករណ៍​លើ​សេដ្ឋកិច្ច ៖ អ្នក​តាមដាន​ទីផ្សារ​តែងតែ​ចាំ​មើល​កត្តា​ជា​ច្រើន​ដើម្បី​វាស់វែង​សេដ្ឋកិច្ច​ដើម្បី​ព្យាករណ៍​ថា​ពេល​ណា​ទើប​វិបត្តិ​សេដ្ឋកិច្ច​មក​ដល់ ។ កត្តា​ទាំងនោះ​មាន​ដូច​ជា​សង្គ្រាម​ពាណិជ្ជកម្ម វិបត្តិ​ភូមិសាស្ត្រ​នយោបាយ ភាព​មិន​ប្រាកដប្រជា ការ​លូតលាស់​នៃ GDP ប្រាក់​ចំណូល​ក្រុមហ៊ុន ឬ​ទីផ្សារ​ការងារ​ជាដើម ។ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា អ្នកជំនាញ​នៅ​មិន​ទាន់​រក​មធ្យោបាយ​ដែល​អាច​ព្យាករណ៍​មើលឃើញ​ច្បាស់​នៅឡើយ​ទេ ។ ដូច្នេះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​វិបត្តិ​នេះ ។

៤. យល់​ដឹង​ពី​ស្ថាន​ការ​របស់​ខ្លួន​៖ លោក Cuban ធ្លាប់​បាន​និយាយ​លើ Twitter របស់​លោក​ថា បុគ្គលិក​ដែល​មិន​យល់​ដឹង​ពី​ខ្លួនឯង​តែងតែ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​មុនគេ ។ មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ដឹង​ថា មនុស្ស​ដទៃ​មើល​មក​អ្នក​ក្នុង​ផ្លូវ​ណា ហើយ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិន​អាច​ស្មោះត្រង់​នឹង​ខ្លួនឯង​ទេ​នោះ អ្នក​មិន​អាច​រក​ឃើញ​ផ្លូវ​ដែល​នាំ​ឲ្យ​ខ្លួន​ជោគជ័យ​បាន​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ