មហាសេដ្ឋី Mark Cuban ៖ ដើម្បី​ជួយ​ប្រទេស​ជាតិ​យើង​ត្រូវ​តែ​ក្លាយជា​អ្នកមាន


លោក Mark Cuban ដែល​ជា​មហាសេដ្ឋី និង​អ្នក​វិនិយោគ​ដ៏​ជោគជ័យ​មួយ​រូប​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ដល់​ទៅ ៤.១ ប៊ី​លាន​ដុល្លារ ។ លោក​គិត​ថា​ទ្រព្យសម្បត្តិ​គឺជា​ការ​ចូលរួម​ចំណែក​ធំ​ជាងគេ​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់​របស់​លោក​ទៅ​លើ​ប្រទេស​ជាតិ ។​លោក​បាន​ចែករំលែក​ថា «​ពេល​ដែល​អ្នករក​លុយ​បាន​ច្រើន អ្នក​គួរតែ​យក​វា​ទៅ​ធ្វើ​អ្វី​ដែល​ល្អ​ៗ ។ ប្រសិនបើ​អ្នក​ឆ្លាត​វៃ អ្នក​ក៏​ចេះ​ដឹង​ពី​ការ​ប្រើ​លុយ​ដែរ​» ។

កាលពី​ឆ្នាំ ២០១១ លោក​បាន​ចែករំលែក​ទៀត​ថា ប្រាក់​ចំណេញ​ស្មើ​ពន្ធ ហើយ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ លោក​គិត​ថា​ការ​បង់ពន្ធ​គឺជា​អំពើ​មួយ​ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​ប្រទេស​ជាតិ​ទៅ​វិញ ។

លោក Cuban បាន​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់​រូប​ព្យាយាម​រក​លុយ​រួច​ជួយ​ដល់​ប្រទេស​វិញ​តាម​រយៈ​ការ​បង់ពន្ធ ព្រោះ​លុយ​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ជួយ​ដល់​ប្រជាជន​រាប់​លាន​នាក់​ដែល​មិន​មានសំណាង​ដូច​អ្នក ។

ការ​ចែករំលែក​របស់​លោក Cuban នេះ​ត្រូវ​បាន​លើក​ឡើង​ខណៈ​ដែល​ប្រធានបទ​ស្តី​ពី​វិសមភាព​ប្រាក់​ចំណូក​ក្នុង​សង្គម​កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​សហរដ្ឋអាមេរិក ។ មហាសេដ្ឋី​ដទៃ​ដូច​ជា​លោក Bill Gates និង Warren Buffett ក៏​យល់​ស្រប​ដែរ​ដោយ​គិត​ថា​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​គួរតែ​បង់ពន្ធ​ច្រើន​ជាង​មនុស្ស​ដទៃ ។

លោក Cuban បាន​បន្ថែម​កាលពី​ឆ្នាំ ២០១១ ទៀត​ថា «​ខ្ញុំ​មិន​ខ្វល់​ទេ​ថា​អ្នក​ដទៃ​និយាយ​ដូច​ម្តេច ។ ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ គឺជា​រឿង​ល្អ ។ វា​មិន​ត្រឹមតែ​ជួយ​ដល់​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ទេ តែ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ ប្រាក់​ចំណេញ​មិនមែន​ល្អ​សម្រាប់​តែ​បុគ្គល​ដែល​រក​វា​បាន​ទេ ។ អ្នករក​លុយ​បាន​កាន់តែ​ច្រើន អ្នក​ក៏​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​កាន់តែ​ច្រើន​ដែរ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ