លោក ជា ចាន់​តូ និងលោក​ជំទាវ ខៀវ ស៊ី​ណា កាន់បិណ្ឌ​ទី​៧​វត្ត​បទុម​វ​ត្តី


រាជធានី​ភ្នំពេញ ៖ ​នៅ​ក្នុង​ឱកាស​ដែល​ប្រជាជន​កម្ពុជា​ប្រារ​ព្វ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃ​ទី ២០ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ​ឯកឧត្តម​ ជា ចាន់​តូ​ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង លោក​ជំទាវ​ខៀវ​ចូលរួម​កាន់​ថ្ងៃ​បិណ្ឌ​ទី​៧​ថ្ងៃ​នៅ​វត្ត​បុ​ទម​វ​ត្តី ស្ថិត​នៅ​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ជា​ថ្ងៃ​កាន់​វេ​ណ​រៀង​រាល់​ឆ្នាំ​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា​។

តាម​រយៈ​បុណ្យ​កុសល​កើត​ចេញពី​បុណ្យកាន់បិណ្ឌ​នេះ​ទី​៧​នេះ​ឯកឧត្តម​ជា ចាន់​តូ និង​លោក​ជំទាវ ​ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា​ ក្រៅពី​ឧទ្ទិស​ជា​ដល់​ជីដូន ជីតា​មាតា បិតា និង​ញ្ញាត្តិ​តិ​ការ​ទាំង​៧​សណ្ដាន​ ដែល​បាន​ចែក​ឋាន និង​បាន​ឧទ្ទិស​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ័​ន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម វិ​រៈ​យុទ្ធ​ជន យុទ្ធ​នារី ដែល​ស្នេហា​ជាតិ ដែល​បាន​បូជា​អាយុ​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​ មាតុភូមិ និង​សូម​ឧទ្ទិស​ជូន​ដល់​វិញាណ​ក្ខ័​ន្ធ​ប្រជា​ជាន​កម្ពុជា​ស្លូត​ត្រង់ ដែល​ស្លាប់​ក្នុង​បរប​ប្រល័យ​ពូជ​សាស​ន៏ ប៉ុ​ល ពត នោះ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ​ដែរ ​ក៏​បាន​បួងសួង​សូម​ឲ្យ​មនុញ្ញផល​ទាំ​អស់​ដែល​កើត​ចេញពី​កម្លាំង​សុទ្ធ​ជ្រះថ្លា​នៃ​មហា​កម្លាំង​សាមគ្គី​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុ​ជានា​ថ្ងៃនេះ​ផ្ដល់​នូវ​សេចក្ដី​សុខ​ចម្រុងចម្រើន​ដល់​ថ្នាក់​នាំ​ជាតិ​គ្រប់​ៗ​រូប ​និង​សូម​ឲ្យ​ប្រជាជន ​និង​មាតុភូមិ​កម្ពុជា​ទទួល​បាន​តែ​សេចក្ដីសុខ​សន្តិភាព ​ព្រម​ទាំ​ការ​អភិវឌ្ឍ​រីក​ច​ម្រើ​នា​សម្បូរ​រុងរឿង​។

នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​កាន់បិណ្ឌ​ទី​៧​នេះ​ដែរ ​ឯកឧត្តម​ជា ចាន់​តូ និង​លោក​ជំទាវ បាន​វេ​បច្ច័យ​ដែល​​កើត​ចេញពី​ទឹកចិត្ត​ប្រកបដោយ​សុទ្ធា​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា​ចំពោះ​ព្រះពុទ្ធ​សាសនា​ថ្វា​សម្ដេច ព្រះ​សុមេធាធិបតី​ន​ន្ទ​ង៉ែត សម្ដេច ព្រះ សង្ឃ នាយក នៃ​គណៈ​មហា​និកាយ​សម្រាប់​ទ្រទ្រង់​ និង​កសាង​វត្ត​បុ​ទុម​វ​តី​និង​ប្រគេន​ទ័យ​វត្ថុ​និង​បច្ច័យ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ក្នុង​អារាម​នេះ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ