ដើម្បី​ក្លាយជា​អ្នកមាន​មិន​ចាំបាច់​មានការ​ងារ​ផ្តល់​ប្រាក់ខែ​ខ្ពស់​ទេ​!


លោក Chris Hogan ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជា​ពិធីករ​កម្មវិធី The Chris Hogan Show បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប្រាប់​ដល់ CNBC Make It ពី​អ្វី​ដែល​លោក​បាន​រៀនសូត្រ​កន្លង​មក ពី​ការ​ស្រាវជ្រាវ​ដើម្បី​សរសេរ​សៀវភៅ Everyday Millionaires: How Ordinary People Built Extraordinary Weath-and How You Can Too ។

លោក និង​លោក Dave Ramsey បាន​សម្ភាស​មហាសេដ្ឋី​ប្រមាណ ១​ម៉ឺន​រូប​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​សហរដ្ឋអាមេរិក​ពី​ទម្លាប់​ចាយវាយ និង​សន្សំ​លុយ​ក្នុង​រយៈពេល ៧​ខែ ។
ហើយ​ពួក​គេ​បាន​ប្រទះ​ឃើញ​ថា មាន​ទស្សនៈ​ធំ​ៗ​ខាងក្រោម​នេះ​ដែល​មនុស្ស​គិត​ខុស​ថា​ជា​មូលហេតុ​អាច​ជួយ​ឲ្យ​ពួក​គេ​ក្លាយជា​អ្នក​មានបាន​។

១. អ្នក​ត្រូវ​តែ​មានការ​ងារ​ផ្តល់​ប្រាក់ខែ​ខ្ពស់​៖ អ្នក​ដែល​ចូលរួម​បទ​សម្ភាស​ច្រើន​ជាងគេ គឺ​មាន​អាជីព​ជា​គ្រូបង្រៀន ហើយ​នរណា​ក៏​ដឹង​ដែរ​ថា​ការងារ​ជា​គ្រូបង្រៀន​មិន​ផ្តល់​ប្រាក់បៀវត្ស​ខ្ពស់​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ គឺ​ការ​ចាក​ចេញពី​បំណុល ការ​រក្សា​ប្រាក់​ចំណូល និង​ការ​វិនិយោគ​ឲ្យ​បាន​ជាប់លាប់ ។

២. អ្នក​ត្រូវ​តែ​ធ្វើការ​វិនិយោគ​ទោះ​មាន​ហានិភ័យ​ខ្ពស់​ពិតមែន​ក្តី​៖ លោក Hogan បាន​ចែករំលែក​មក​ថា គន្លឹះ​ក្នុង​ការ​ក្លាយជា​អ្នកមាន​គឺ​ការ​វិនិយោគ​លើ​អ្វី​ដែល​មិន​មានឱកាស​ខាតបង់​ខ្ពស់​ក្នុង​រយៈពេល​យូរ ។ ការ​កសាង​ទ្រព្យសម្បត្តិ​ត្រូវការ​ពេលវេលា ហើយ​ការ​ស្រាវជ្រាវ​របស់​ពួក​លោក​បាន​ប្រទះ​ឃើញ​ថា មហាសេដ្ឋី​ដែល​ចូល​រូ​ម​ភាគច្រើន​មាន​អាយុ ៤៩​ឆ្នាំទៅ​ហើយ​ពេល​ដែល​រក​ទ្រព្យសម្បត្តិ​បាន ១​លាន​ដុល្លារ ។

៣. អ្នក​ត្រូវ​តែ​មាន​សញ្ញាប័ត្រ​ការ​សិក្សា​ថ្នាក់ខ្ពស់​៖ ប្រាកដ​ណាស់​ការ​មាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​កម្រិត​ខ្ពស់​មាន​សារៈសំខាន់ ប៉ុន្តែ ៨៨%​នៃ​មហាសេដ្ឋី​ដែល​ចូលរួម​បទ​សម្ភាស​របស់​លោក Hogan មាន​ត្រឹមតែ​សញ្ញាប័ត្រ​ថ្នាក់បរិញ្ញាប័ត្រ​បុ​ណ្ណោះ ។
លោក Hogan បាន​បន្ថែម​ថា វា​មិន​សំខាន់​ទេ​ថា​អ្នករៀន​នៅ​សាកលវិទ្យាល័យ​ណា តែ​អ្វី​ដែល​សំខាន់​គឺ​កន្លែង​ចាប់ផ្តើម គោលដៅ និង​ការ​សម្រេច​គោលដៅ ។

៤. អ្នក​ត្រូវ​មក​ពី​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ស្រាប់​៖ លោក Hogan បាន​និយាយ​ថា ការ​រក​លុយ​វា​អាស្រ័យ​លើ​សកម្មភាព​របស់​អ្នក​ច្រើន​ជាង DNA របស់​អ្នក ។ ប្រមាណ ៨០%​នៃ​មហាសេដ្ឋី​ដែល​លោក​បាន​សម្ភាស​គឺ​មក​ពី​គ្រួសារ​ថ្នាក់​កណ្តាល​ប៉ុណ្ណោះ ។ ប្រាកដ​ណាស់ ការ​មក​ពី​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្រាប់​មាន​អត្ថប្រយោជន៍​ដល់​អ្នក​ច្រើន ប៉ុន្តែ​ការ​មានចំណេះ​ដឹង និង​សមត្ថភាព​ក្នុង​ការ​ប្រើ​ជំនាញ​ទាំងនោះ​ក៏​អាច​អនុញ្ញាត​ឲ្យ​អ្នករក​លុយ​បាន​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ