​រៀបចំ​​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ចំណុច​ផ្សា​រក្ដាម​វាង​ទៅ​សមុទ្រ


​ខេត្ត​កំពត ៖ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ណ៍ ខណៈ​ភ្ញៀវ​មក​ក​ម្សា​នលេង​​នៅ​ក្រុងកែប​ អាជ្ញាធរ​ខេត្ត កាល ពី​ព្រឹក​ថ្ងៃ​ទី​២០ ​កញ្ញា ​បាន​បើក​ការដ្ឋាន​ស្ថាបនា​សាងសង់​ផ្លូវ​មួយ​ខ្សែ​ទៀត ​ប្រវែង​200​ម៉ែត្រ​ដោយ​ចាប់ពី​ត្រង់​ចំណុច​ផ្សារ​​ក្ដាម​ វាង​ចូល​ក្នុង​សមុទ្រ​ ហើយ​ឡើង​មក​ត្រង់​ចំណុច​កដប​វិញ ​។​

លោក​ម៉​ម​ ទូច​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កែប​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​ថា​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​អនុញាត​អោយ​មន្ទី​សា​ធារ​ណ​ការ​ខេត្ត​កែប ​ស្ថាបនា​គម្រោង​ផ្លូវ​ថ្មី​មួយ​ខ្សែ​ប្រវែង​200​ម៉ែត្រ ​ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​33​អា ត្រង់​ចំណុច​ផ្សា​រក្ដាម​។

លោក​បន្ត​ថា ​ផ្លូវ​វាង​នេះ​មាន​ទទឹង​ខ្នង​លើ​6​ម៉ែត្រ ​និង​ការ​សាងសង់​ផ្លូវ​នេះ រយៈពេល​១ឆាំ្ន​ ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​រហូត​ដល់​ថ្ងៃ​ទី​៣១​ សីហា ២០២០ ។​ ​ការ​ពិនិត្យ​ឃើញ​រាល់ពេល​រដូវ​បុណ្យ​ទាន​ ឬ​បុណ្យ​ជាតិ​ធំ​ៗ​រថយន្ត​តែងតែ​កកស្ទះ​ចរាចរ​ណ៍ នៅ​ចំណុច​ត្រង់​ផ្សា​ក្ដាម​នេះ​តែ​ម្ដង​ ។

ការ​ស្ថាបនា​ផ្លូវ​ថ្មី​នេះ ​មាន​សារសំខាន់​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ មិន​មានការ​ស្ទះ​ចរាចរ​ដូច​មុន​ៗ​ទៀត​​ទេ​ម្យ៉ាងទៀត ​មាន​កន្លែង​ចតរថយន្ត​បាន​រហូត​ដល់​500​គ្រឿង​ ។ ​លោកអះអាង​ថា ​ក្រសួង​កំពុង​ធ្វើ​គម្រោង​ផ្លូវ​ថ្មី​មួយទៀត​ គឺ​ផ្លូវអាកាស​នៅ​កន្លែង​លែង​ទឹក ​។​ (សម្រួលដោយ៖ ស្រីណា​)​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ