ឈុត សេរី​វ៉ា​ន់​ថង ឡើង​ប្រកួត​ដណ្ដើម​ពានរង្វាន់​លោក ម៉ា សេរី ជាមួយ អេ​លី​ត សាន់


រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​សៅរ៍​ទី​២១ ខែកញ្ញា នឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លោក ម៉ា សេរី រវាង​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ជាមួយ​កីឡាករ អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

លោក ម៉ា ស៊ី​ថេ​ត អ្នក​គ្រប់​កម្មវិធី​ប្រកួត កីឡាប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោល បំណង​រំឭក​ដល់​ឈ្មោះ​និង​គុណ​បំណាច់​ដ៏​ធំធេង របស់​លោក ម៉ា សេរី ដែល​ជា​ស្ថាបនិក​កីឡា ប្រដាល់​ដ៏​ល្បី​មួយ​រូប ដែល​លោក​បាន​ខិតខំ ពេញ​មួយ​ជីវិត ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ប្រ ដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ឱ្យ​មានឈ្មោះ​បោះ​សំឡេង​ល្បី​ខ្ទរខ្ទារ​ហូត​មក​ទល់​សព្វថ្ងៃ ។

ព្រឹត្តិការណ៍​បែប​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​គឺជា​ឆ្នាំ​ទី​៣ ។ មិន​តែ ប៉ុណ្ណោះ ការ​ប្រកួត​នេះ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​១​ពាន់​ដុល្លារ និង​ពាន​១ ដែល​មាន​ឆ្លាក់​រូប​លោក ម៉ា សេរី ព្រមទាំង​ឈ្មោះ ថ្ងៃ​ដែល​លោក​បាន​កើត និង​ថ្ងៃ​ដែល​លោក​បាន​ស្លាប់​ទៅ​វិញទៀត​ផង ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ឈុត សេរី​វ៉ា​ន់​ថង ឬ​អេ​លី​ត សាន់ នោះ​ទេ​ដែល​ជា​អ្នកមាន​សំណាង​ក្នុង​ការ​គ្រង​តំណែង​មួយ​នេះ ។

ជាមួយ​គ្នា​នេះ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាតិ​និង​អន្តរជាតិ​ចំនួន​៣​គូ​ផ្សេង​ទៀត ដូច​ជា កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ឃុន​ដេ​ត វ៉​.​រី​វើ​មួយ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​អី​ុ​រ៉​ង់ Ghodratiskan ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

កីឡាករ ឡុ​ង ពិសិដ្ឋ មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធិ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ហាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ ពារ​ជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ