សូម​ប្រុង​ប្រយ័ត្ន​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ កញ្ញា​នេះ​កម្ពុជា​អាច​មាន​ជំនន់​ទឹកភ្លៀង


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​ថា បន្ទាប់​ពី​ការ​សង្កេត​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ អាកាសធាតុ​ក្នុង​តំបន់​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​តម្រូវ​ឲ្យ​មាន រ​ជូនដំណឹង​បន្ថែម​ជា​បន្តបន្ទាប់ ។

ដោយសារ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងលើ​បាន​ធ្លាក់​ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល​ចុះ​មក​ក្រោម​អូស​បន្លាយ​លើ​ភាគ​ខាងត្បូង​នៃ​កម្ពុជា​យើង​សារ​ជា​ថ្មី ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ១- នៅ​បណ្តា​រាជធានី​-​ខេត្ត រៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង​នៅ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ដោយឡែក​នៅ​ថ្ងៃ​ទី​២៤-២៥ រឿង​មាន​ភាព​រអាក់រអួល​បន្តិច ។ ២- នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើត​មាន​ជា​ពិសេស​នៅ​ថ្ងៃ​ទី​២៦-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ