យុទ្ធសាស្ត្រ​ងាយ​ៗ​ជួយ​ឱ្យ​អ្នកធ្វើការ Freelance រក​លុយ​បាន​ច្រើន​ជាង​មុន


មិន​ថា​អ្នកជា​អ្នកធ្វើការ Freelance ជា​អាជីព ឬ​ក្រៅ​ម៉ោង​ទេ អ្នក​ប្រហែលជា​ជួប​ករណី​នៅ​ពេល​ដែល​មានការ​ងារ​ច្រើន​ជ្រុល ឬ​ពេល​ដែល​គ្មាន​ការងារ​ទាល់តែ​សោះ​ហើយ ។ ប្រាកដ​ណាស់​អត្ថប្រយោជន៍​មួយ​នៃ​ការ​ធ្វើការ Freelance គឺ​អ្នក​មិន​ចាំបាច់​មាន​ម៉ោង​ធ្វើការ ឬ​កន្លែងធ្វើការ​ជាក់លាក់​ណាមួយ​ទេ ប៉ុន្តែ​វា​ក៏​មាន​ន័យ​ថា​ការងារ​អ្នក​មិន​នឹងនរ​ដែរ ។

យ៉ាងណា​ក្តី វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ពឹងផ្អែក​លើ​ការងារ Freelance ជា​អាជីព​បាន​ទេ ។ ផ្ទុយ​មក​វិញ មាន​អ្នកធ្វើការ Freelance ជា​ច្រើន​ដែល​ក្លាយជា​អ្នក​ជោគជ័យ និង​រក​ប្រាក់​ចំណូល​បាន​ច្រើន ។ ហើយ​យុទ្ធសាស្ត្រ​ក្នុង​ការ​ឈាន​ទៅ​រក​ចំណុច​នេះ គឺ​ត្រូវការ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​ដូច​ខាងក្រោម​នេះ ៖


១. កត់ត្រា​ពី​កិច្ចការ​ដែល​ត្រូវ​បំពេញ​៖ មុន​ពេល​អ្នក​បំពេញ​កិច្ចការ អ្នក​គួរតែ​មាន​ទម្លាប់​អង្គុយ​ចុះ​និង​គិត​ថា​តើ​អ្នកមាន​កិច្ចការ​អ្វីខ្លះ​ដែល​ត្រូវ​បញ្ចប់ ។ អ្នក​មិន​គួរ​គេង​គិត​ពី​កិច្ចការ​ជា​ច្រើន​ដែល​អ្នក​មិន​ទាន់​បំពេញ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក ។ ប្រសិនបើ​អ្នក​កត់ត្រា​វា​ទុក មិន​ថា​លើ​ក្រដាស ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​ទេ អ្នក​នឹង​ដឹង​ថា​អ្នក​ត្រូវ​បំពេញ​កិច្ចការ​ណា​មុន និង​កិច្ចការ​ណាខ្លះ​ដោយ​ងាយ ។

២. រៀន​ចំ​ប្រព័ន្ធ​សង្គម ឬ​គេហទំព័រ​អ្នក​ឲ្យ​មាន​ភាព​ទាក់ទាញ​៖ ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត​នេះ មនុស្ស​មិន​ចាំតែ​ពឹង​លើ​ការ​សួរនាំ​គ្នា​ដើម្បី​ស្វែងរក​អ្នកធ្វើការ Freelance ទៀត​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​ប្រើ​ប្រព័ន្ធ​សង្គម​របស់​អ្នក ឬ​គេហទំព័រ​ផ្ទាល់ខ្លួន​ជា​ប្រវត្តិរូប​សង្ខេប និង​ការ​ដាក់​តាំង​ការងារ​អ្នក​ជាដើម ។

៣. ត្រួតពិនិត្យ​មើល​តម្លៃ​ខ្លួន​អ្នក​ឡើង​វិញ​៖ ពេល​ខ្លះ​អ្នក​មិន​អាច​រក​លុយ​បាន​ច្រើន គឺ​ព្រោះតែ​អ្នក​យក​ថ្លៃ​ទាប​ពេក​សម្រាប់​ជំនាញ ឬ​ចំណេះដឹង​របស់​អ្នក ។ ប្រសិនបើ​អ្នកមាន​ជំនាញ​ដែល​អ្នក​ដទៃ​ត្រូវការ និង​ចង់បាន នោះ​អ្នកមាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​តម្លៃ​ដែល​សាក​សម​នឹង​ពេលវេលា​និង​កម្លាំង​របស់​អ្នក ។

៤. ប្តេជ្ញា​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច​៖ បច្ចុប្បន្ន​នេះ​អ្នក​មិន​អាច​ពឹងផ្អែក​លើ​ចំណេះដឹង និង​ជំនាញ​ដែល​ខ្លួន​មាន​ស្រាប់​ជា​រៀង​រហូត​ទេ ។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​និង​ការ​ផ្លាស់​ប្តូរ​ជុំវិញ​ខ្លួន ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ចំណាយពេល​តាមដាន​រាល់​ការ​វិវត្ដន៍​ថ្មី​ៗ​ទាក់ទិន​នឹង​វិស័យ​របស់​អ្នក និង​ត្រួតពិនិត្យ​ថា​តើ​ខ្លួន​មាន​ខ្វះខាត​ចំណុច​អ្វី​ទេ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំនាញ និង​ចំណេះដឹង​ថ្មី​ខុស​ពី​ដៃគូ​ប្រកួតប្រជែង​នោះ វា​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ