Bugatti ផលិត​ឡាន​សម្រាប់​ក្មេង​ជិះ​តែ​តម្លៃ​កប់​ពពក


រថយន្ត​ម៉ាក Bugatti ​បាន​បង្ហាញ​ពី​រថយន្ត​អគ្គិសនី​ខ្នាត​តូច​សម្រាប់​ក្មេង​ជិះ​ដែល​មាន​តម្លៃ​ចាប់ពី​៣០០០០​អឺ​រ៉ូ(ជាង៣ម៉ឺនដុល្លារ) និង​មាន​ចំនួន​កំណត់​ត្រឹម​៥០០​គ្រឿង​ប៉ុណ្ណោះ ។

វា​គឺជា​រថយន្ត​កូន​ក្មេង​ជិះ ដែល​មាន​រចនា​បទ​ដូច​ទៅ​នឹង​រថយន្ត​សេ​រ៊ី​ចាស់​របស់ Bugatti ។ វា​ផលិត​ឡើង​ឱ្យ​មាន​រាង​ដូច​ទៅ​នឹង​រថយន្ត Ettore Bugatti ដែល​ផលិត​ចេញ​នៅ​ឆ្នាំ​១៩២៤ ។ វា​មាន​ទំហំ​តូច​ជា​រថយន្ត​នោះ​ចែក​នឹង​៣​ដោយសារ​តែ​នេះ​គឺជា​រថយន្ត​សម្រាប់​កូន​ក្មេង​ជិះ​លេង ។

វា​ប្រើប្រាស់​អា​គុយ​ផ្ទុក​អគ្គិសនី​ទំហំ ១.៤ គីឡូវ៉ាត់ម៉ោង ឬ ២.៨ គីឡូវ៉ាត់ម៉ោង ដែល​អាច​ឱ្យ​កូន​ក្មេង​បើក​លេង​បាន​ខ្ទង់​២០​ម៉ែត្រ រាល់​ការ​សាក​ថ្ម​ពេញ​ម្តង ។ ល្បឿន​របស់​វា​វិញ គឺ​មិនយឺត​នោះ​ទេ ដោយ​វា​អាច​បើក​ល្បឿន​អតិបរមា​១២​ម៉ា​យ​ក្នុង​មួយ​ម៉ោង ឬ ២៨​ម៉ា​យ​ក្នុង​មួយ​ម៉ោង​សម្រាប់​ក្មេង​ធំ​បន្តិច ។ វា​ក៏​មាន​មក​ជាមួយ​នូវ​សោរ​ល្បឿន​«Speed Key» ដូច​ទៅ​នឹង​រថយន្ត Bugatti មែនទែន​ដែរ ។ វា​អាច​ឱ្យ​រថយន្ត​បើក​បាន​ដល់​ល្បឿន​ចន្លោះ​ពី ៥០​ម៉ា​យ​ក្នុង​មួយ​ម៉ោង ទៅ​៦០​ម៉ា​យ​ក្នុង​មួយ​ម៉ោង ។

កង់​លោហៈ​របស់​រថយន្ត​នេះ គឺ​ធ្វើ​ដូច​ទៅ​នឹង​កង់​របស់​រថយន្ត Bugatti ជំនាន់​មុន​បេះ​ដាក់​។ ចង្កូត និង បូម​កង់ បាន​យក​គម្រូ​តាម​រថយន្ត​មែនទែន​ពី​មុន​ទាំងអស់​។ តាប​ឡូ​ខាង​មុខ មាន​បំពាក់​ជាមួយនឹង​អាលុយ​មីញ៉ូម ដែល​មាន​ភាព​ប្រណិត​។ នៅ​ផ្នែក​ខាង​មុខ​នៃ​រថយន្ត វា​មាន​ឡូ​ហ្គោ​របស់ Bugatti ធ្វើ​អំពី​ប្រាក់សុទ្ធ​ទម្ងន់​៥០​ក្រាម យ៉ាង​ល្អ​ឥត​ខ្ចោះ​។

ថ្វីបើ​តម្លៃ​របស់​វា​គឺ​កប់​ពពក​សម្រាប់​រថយន្ត​ក្មេង​ជិះ​លេង​ក៏​ដោយ វា​ត្រូវ​បាន​លក់​អស់​ស្តុក​រលីង​។ គ្រាន់តែ​មានការ​ដាក់​បង្ហាញ​នៅ Geneva ភ្លាម អតិថិជន​នាំ​គ្នា​កក់​យក ៥០០​គ្រឿង​អស់​ភ្លាម​តែ​ម្តង​។ នេះ​គឺ​ពិតជា​លឿន​ខ្លាំង​មែនទែន ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ