ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្លាយជា​តំបន់​កម្សាន្ត​ទាក់ទាញ​ភ្ញៀវ​១​ថ្ងៃ​មិន​តិច​ជាង​​៣​ពាន់​នាក់​ទេ


ខេត្តបន្ទាយមានជ័យ ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ច្រក​ទ្វារ​ស្ទឹង​បទ​បាន​ក្លាយជា​តំបន់​កំសាន្ត​ទាក់​ទាញ​ភ្ញៀវ​ទៅ​លេង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​១​ថ្ងៃ​មិន​តិច​ជាង​៣.០០០​នាក់ ដែល​ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ឃើញ​មាន​ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ដែល​ទៅ​លេង​កំសាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​យ៍​ខ្មែរ​មិន​ជាង​៣.០០០​នាក់ ដែល​ភាព​ច្រើន​នាំ​គ្នាំ​ដើរ​លេង​លើ​ស្ពាន ហើយ​ស្រូប​យក​ខ្យល់​ឱកាស​ត្រជាក់​នៅ​អូរ​ព្រំដែន នៅ​ពេល​ល្ងាច​ត្រជាក់ និង​អង្គុយ​មើល​ទេសភាព​។

ហើយ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​ច្រើន ខណៈនោះ​មាន​បងប្រុស​ម្នាក់​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៨ កញ្ញា​ថា ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​សំរាក​តែងតែ​នាំ​គ្នា​មក​អង្គុយ​លេង និង​មើល​ទេសភាព​ថ្ងៃ​រៀប​លិច និង​ស្រូបខ្យល់​អ​កាស​ត្រជាក់​នៅ​ដងអូរ​ព្រំដែន ជាក់ស្តែង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​យ៍​ខ្មែរ មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​យ៉ាងច្រើន​។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៅ​ច្រក​ទ្វា​អន្តរជាតិ​ស្ទឹង​បទ ត្រូវ​បាន​កសាង​រួចរាល់​ហើយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​ការដ្ឋាន​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ក្រុង​ប៉ោយ​ប៉ែ​ត ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ហើយ​គេ​ឃើញ​នៅ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​សំរាក​ពី​ការងារ​នៅ​ពេល​ល្ងាច ឃើញ​មាន​ប្រជាពលរដ្ឋ​មក​អង្គុយ​លេង និង​មើល​ទេសភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ