រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ៖ រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ជាង១​លាន​៤​សែន​នាក់


​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ត្រូវ​បាន​មន្ត្រី​ទេសចរណ៍​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១,៤៣៧,៩៨៨​នាក់ កើនឡើង ៣៧.២៥%​។ នេះ​បើ​យោង​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែលបាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​កាលពីដើម​ស​ប្តា​ហ៍​នេះ ។

លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​បងប្អូន​ប្រជា
ពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
មាន​ចំនួន ១,៤៣៧,៩៨៨​នាក់ កើនឡើង ៣៧.២៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,៣៦១,២៤០​នាក់ កើនឡើង ៣៤.៩១% ចំណែក​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៦,៧៤៨​នាក់ កើនឡើង ៩៨.១៤%»​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ចំនួន​ជាក់ស្តែង​អាច​ច្រើន​ជាង​នេះ ពីព្រោះ​ប្រជាពលរដ្ឋ​ក៏​បាន​ទៅ​កម្សាន្ត​នៅ​តាម​កន្លែង ដែល​មាន​សក្តានុពល​ទេសចរណ៍ ដូច​ជា បឹង ស្ទឹង ប្រឡាយ ទំនប់ និង​រមណីយដ្ឋាន​កែ​ច្នៃ​ខ្នាត​តូច​នានា​ក្នុង​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នូវ​ការ​អះអាង​ថា តាម​ការ​សង្កេត​ជា​ទូទៅ
បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ នៅ​តាម​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​មានការ​រៀបចំ​បាន
ល្អ​ប្រសើរ​ដែល​ធ្វើ​ឲ្យ ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង
ធ្លាក់​ចុះ​តិចតួច​ក៏​ដោយ​។ ​លោក​បាន​បន្ត​ថា «​ជា​ទូទៅ​យើង​អាច​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយ​មានការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជា​មុន​បាន​ត្រឹមត្រូវ ស្រប​តាម

សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​។ ចំពោះ​បញ្ហា​បរិស្ថាន​ទោះបី​នៅ​តែ​ជា​បញ្ហា​ស្មុគ
ស្មាញ តែ​បញ្ហា​បរិស្ថាន​អនាម័យ​យើង​ថា បាន​ល្អ​ប្រសើរ​ជាង​មុន​ដោយ​ភ្ញៀវ​ទេសចរ និង​ប្រជា
ពលរដ្ឋ​មានការ​យល់​ដឹង​និង​ភ្ញាក់រលឹក ដោយ​មានការ​ចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង
អាជ្ញាធរ​ពាក់ព័ន្ធ​។ ចំណែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ខណ​ដែល មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុម ការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​មានការ​លើក​ស្លាក
សញ្ញា គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រង​គ្រោះ​។

​យ៉ាងណា​ក៏​ដោយ​លោក​រដ្ឋមន្ត្រី​នៅ​បាន​សង្កត់ធ្ងន់​ថា កត្តា​ដែល​ជំរុញ​ឱ្យមាន​ណើ​ន​ភ្ញៀវ​ទេសចរ​នេះ គឺ​កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​នាំ​មក​នូវ​ការ​រីក​ចម្រើន​ខាង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ