វិធី​ងាយ​ៗ​ដើម្បី​ជ្រើសរើស​ផលិតផល​លក់​តាម​អន​ឡាញ​លើក​ដំបូង


ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍ ក្នុង​ការ​បើក​អាជីវកម្ម​លក់ទំនិញ​អន​ឡាញ ឬ​លើ​ប្រព័ន្ធ​សង្គម និង​មិន​ទាន់​ដឹង​ថា អ្នក​គួរ​ជ្រើសរើស​ផលិតផល​អ្វី​នោះ​ចូរ​បន្ត​ការ​អាន​អត្ថបទ​នេះ ។ វិស័យ​អាជីវកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ E-Commerce គឺ​ពិតជា​មាន​សក្តានុពល​ណាស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មនុស្ស​គ្រប់​ស្រទាប់សង្គម​អាច​ទាញ​អត្ថប្រយោជន៍​បាន​ពី​ការ​អភិវឌ្ឍន៍​នេះ ។
ប៉ុន្តែ​ការ​ជ្រើសរើស​ផលិតផល គឺជា​ជំហាន​សំខាន់​ដែល​អ្នក​គួរតែ​គិតពិចារណា​ឲ្យ​បាន​ច្បាសលាស់​មិនមែន​ចាំតែ​លក់​តាម​គេឯង​ឡើយ ។ ផលិតផល​ដែល​អ្នក​ជ្រើសរើស​លក់​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ​របស់​អ្នក ប្រាក់​ចំណូល​របស់​អ្នក និង​ពេលវេលា ឬ​ថវិកា​ដែល​អ្នក​ត្រូវ​វិនិយោគ​លើ ។

ដូច្នេះ ដើម្បី​ជៀសវាង​ការ​បរាជ័យ អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ដើម្បី​ជ្រើសរើស​ផលិតផល​ដែល​ត្រឹមត្រូវ ៖

១. រក​ទីផ្សារ​ដែល​មិនធំ​ទូលាយ​ពេក​៖
នរណា​ក៏​ចង់​បង្កើត​បាន​អាជីវកម្ម​មួយ​ដែល​លក់​ស្មា​ត​ហ្វូ​ន​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង Apple និង Samsung ដែរ ប៉ុន្តែ​វា​មិនមែន​ជា​ផ្លូវ​ដែល​ងាយស្រួល​ដើរ​ទេ ។ ទោះជា​វា​ជាទី​ផ្សារ​ដែល​មាន​អតិថិជន​រាប់​ប៊ី​លាន​នាក់​ពិតមែន​ក្តី វា​មិន​អាច​ធានា​ថា​ផលិតផល​ដែល​អ្នក​ផលិត​អាច​ទាក់ទាញ​អតិថិជន​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​ទីផ្សារ​មិនធំ​ទូលាយ​ពេក និង​មាន​អតិថិជន​ច្រើន​ល្មម ។

២. ផ្គត់ផ្គង់​តម្រូវការ​៖
តើ​សព្វ​ថ្ងៃនេះ​អតិថិជន​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី? តើ​មូលហេតុ​អ្វី​បានជា​ផលិតផល​ដែល​មាន​លើ​ទីផ្សារ​មិន​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ពួក​គេ?ការ​សង្កេត​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នក​គិត​ឃើញ​ផលិតផល​ដែល​មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន​បាន ។

៣. ផល​ចំណេញ​៖
ពេល​ខ្លះ​អ្នក​អាច​ផ្គត់​ផ្គត់​ផលិតផល​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​មនុស្ស និង​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន តែ​អ្នក​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ពី​វា​ឡើយ ។ អ្នក​មិន​គួរ​រំពឹង​ថា​អ្នក​ចង់​លក់​មិន​យក​ប្រាក់​ចំណេញ​សិន​មុន​ពេល​តម្លើង​ថ្លៃ​តាម​ក្រោយ​ទេ ។ ជា​ទូទៅ ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​អតិថិជន​ខឹង និង​ជំរុញ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​អ្នក​ទាក់ទាញ​អតិថិជន​ចេញពី​អ្នក​ប៉ុណ្ណោះ ។ ដូច្នេះ​ពេល​ដែល​ជ្រើសរើស​ផលិតផល អ្នក​គួរតែ​ជ្រើសរើស​អ្វី​ដែល​អ្នក​អាច​រក​ផល​ចំណេញ​បាន​ច្រើន​តាំងពី​ដាក់​លក់​ដំបូង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ