ឆ្កែ​ព្រុស​មិន​ខាំ


ថ្ងៃ​៩ វិច្ឆិកា​…​ជា​ថ្ងៃ​ដែល​មេ​បក្ស​ប្រឆាំង​ធំ​មាន​តែ​ឈ្មោះ​…​លោក​សម រ​ង្ស៊ី ប្រកាស​ធ្វើ​រដ្ឋប្រហារ​…​ប្រៀប​ដូច​ប្រកាស​ឡើង​កាន់​អំណាច​ដឹកនាំ​នៅកម្ពុជា ចាប់ពី​ថ្ងៃ​៩ វិច្ឆិកា ។

ថ្ងៃ​៩ វិច្ឆិកា ដូច​គ្នា​…​មេ​បក្ស​កំពុង​កាន់​អំណាច​នៅ​កម្ពុជា​…​តេ​ជោ​សែន​ប្រកាស «​អកអំបុក​» ទូ​ទាំង​ប្រទេស​…​ជា​អំបុក​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​…​អត់​មានការ​ព្រឺ​ខ្លាច​មួ​យស​សៃ​សក់​ណាមួយ​…​ចំពោះ​ផែនការ «​រដ្ឋប្រហារ​» របស់​មេ​បក្ស​រត់ចោលស្រុក​ទាំង​ក្រុម​នេះ​ឡើយ ។

នៅ​លើ​សាកលលោក​យើង​នេះ​…​វា​មិន​ដែល​អាណា​ចង់​ធ្វើ​រដ្ឋប្រហារ​…ហើយ​ប្រកាស​មុន​រាប់​ខែ​បែប​នេះ
ទេ​…​គ្មាន​ទេ ! ពាក្យចាស់​ថា ឆ្កែ​ព្រុសមិន​ដែល​ខាំ​…​បើ​ឆ្កែ​ពិតជា​ខាំ​…​វា​អត់​ព្រុស​ទេ ។

ដូច្នេះ ការ​ប្រកាស​យក​ថ្ងៃ​៩ វិច្ឆិកា ធ្វើ​រដ្ឋប្រហារ​…​របស់​លោក​សម រ​ង្ស៊ី​…​វា​គ្រាន់តែ​ជា «​ស្រមោល​»…​វា​គ្រាន់តែ​ជា «​អំណួត​កោងកាច​» ដើម្បី​យកចិត្ត​មហាអំណាច​មួយ​ជា​ចៅហ្វាយនាយ​ប៉ុណ្ណោះ​…​ប្រាកដជា «​គ្មាន​រូបភាព​» ជាក់ស្តែង​កើត​មាន​ឡើយ​…​នេះ​ជា «​ទស្សនៈ​ប្រាកដនិយម​» របស់​ក្រុម​អ្នកវិភាគ​ផ្លូវ​កណ្តាល​មួយ ។

ប៉ុន្តែ​ថ្ងៃ​៩ វិច្ឆិកា​…​ជា​ថ្ងៃ​ធ្វើ «​បដិវត្ត អកអំបុក​» ទូ​ទាំង​ប្រទេស​…​អកអំបុក​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​…ប្រាកដជា «​កើត​មាន​» មិន​ខាន​…​និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ទៀត​ផង ។

លោក​សម រ​ង្ស៊ី ប្រកាស «​វ៉ៃ​លុក​» តាម​ផ្លូវ​នយោបាយ ឬ​តាម «​កម្លាំង​ស្រមោល​»…​ដ៏​ខ្លាំងក្លា​នេះ​…​ប្រាកដ​ណាស់ «​ជា​ខ្យល់​» ប៉ុណ្ណោះ​…​ប្រាកដ​ណាស់ «​គ្មាន​រូបភាព​» ទេ​…​ហើយ​ក៏ «​មិន​មាន​វត្តមាន​» របស់​ក្រុម​គាត់ «​ថ្ងៃ៩ វិច្ឆិកា​» នេះ​ដែរ​…​អាច​ស្ងប់ស្ងាត់​វាចា​ទៀត​ផង ។

ដូច្នេះ ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​…​ក្រុម​លោក​សម រ​ង្ស៊ី កំពុង​ប្រើប្រាស់​នយោបាយ​…«​វ៉ៃ​រហ័ស ដក​រហ័ស​» យ៉ាង​ពិតប្រាកដ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ