មិន​នឹក​ស្មានថា​ល្អ​អ​ញ្ចឹ​ង​ដល់​ថ្នាក់ Pep Guardiola ចង់​សុំ​ទោស​គ្រាប់ពេជ្រ​១​រូប​នេះ​ព្រោះ​ដាក់​ឱ្យ​លេង​តិច​ពេក


តាម​ប្រភព​ព័ត៌មាន Team Talk បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​ជ្រើសរើស​យក​កីឡាករ​ម្នាក់ ដែល​លោក​ចង់​សុំ​ទោស​ចំពោះ​ការ​មិន​ឱ្យ​ពេល​គ្រប់គ្រាន់​ក្នុង​ការ​លេង​សម្រាប់​ការ​ប្រកួត​ជាមួយនឹង Dinamo Zagreb ។

គ្រូបង្វឹក​រូប​នេះ​បាន​លើកយក Phil Foden មក​និយាយ​ដោយ​ថា គេ​សម​នឹង​ទទួល​បាន​នាទី​ច្រើន​ជាង​នេះ​សម្រាប់​ការ​លេង​ពេល​ប៉ះ Dinamo Zagreb ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ Champion League ។

ការ​ប្រកួត​ជាមួយ Dinamo Zagreb ក្លិប​មេឃ​ខៀវ​បាន​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ដោយ​ខ្សែប្រយុទ្ធ Raheem Sterling មុន​ពេល​ដូរ​ឱ្យ Phil Foden ចូល​លេង ។ ក្រោយ​ពី​បាន​ចូល​លេង​នៅ​ពេល​ជិត​ផុត​ម៉ោង Phil Foden បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​ឱ្យ Man City ដែល​ធ្វើ​ឱ្យ​លទ្ធផល​សរុប​គឺ 2-0 ។

ក្នុង​ការ​ប្រកួត​ជាមួយ Dinamo Zagreb ក្លិប​មេឃ​ខៀវ​បាន​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ដោយ​ខ្សែប្រយុទ្ធ Raheem Sterling មុន​ពេល​ដូរ​ឱ្យ Phil Foden ចូល​លេង ។ ក្រោយ​ពី​បាន​ចូល​លេង​នៅ​ពេល​ជិត​ផុត​ម៉ោង Phil Foden បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​ឱ្យ Man City ដែល​ធ្វើ​ឱ្យ​លទ្ធផល​សរុប​គឺ 2-0 ។

លោក Guardiola បាន​ប្រាប់​ទៅ​សារព័ត៌មាន BT Sport ថា ៖ «​គេ (Foden) លេង​បាន​យ៉ាង​ល្អ​នៃ​ចុង​ម៉ោង​នៃ​ការ​ប្រកួត និង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ​កាលពី​យប់​ថ្ងៃ​ប្រកួត ។ ខ្ញុំ​ចង់​សុំ​ទោស​គេ ព្រោះតែ​គេ​សម​នឹង​ទទួល​បាន​នាទី​ច្រើន​ជាង​នេះ​ក្នុង​ការ​ប្រកួត ។ ខ្ញុំ​ច្បាស់​ណាស់​ថា គេ​នឹង​អាច​ជួយ​យើង​បាន​ច្រើន​ជាង​នេះ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​សរសើរ​ដល់​ខ្សែការពារ​របស់​ក្លិប Dinamo Zabreb ថា​ពិបាក​នឹង​បំបែក ដោយ​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ​ថា «​ពួក​គេ​ការពារ​បាន​ល្អ​ណាស់ ហើយ​ក៏​លេង​សម្រុក​ណាស់​ដែរ ។ ពួក​គេ​មាន​កីឡាករ​១០​នាក់​នៅ​ចាំ​ទប់​មិន​ឱ្យ​ចូល​ទី​»៕

ប្រភព ៖ teamtalk , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ