​ឮ​ថា លោក ប៉ែន ចំ​រ៉ុ​ង ជិត​មាន​ដំណឹង​ល្អ​ហើយ​នៅ​ខែវិច្ឆិកា​នេះ


រាជធានី​ភ្នំពេញ ៖ ដូច​ប្រិ​យ​មិត្ត​ជា​ច្រើន​បានដឹង​ហើយ​ថា ពិធីករ​ពូកែសម្តី​លោក ប៉ែន ចំ​រ៉ុ​ង បច្ចុ​ប្បន្ន​នេះ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ជាមួយនឹង​គូ​អានា​គត​កាន់តែ​ខ្លាំង​ឡើង ស្រប​ពេល លេច​លឺ​ព័ត៌មាន​អំពី​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ក្នុងឆ្នាំនេះ ។

ជាក់ស្តែង​អនាគត​ភរិយា​របស់​តារា​ប្រុស​រូប​នេះ បាន​បង្ហាញ​នូវ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​ការ​តុបតែង​ខ្លួន​ក្នុង​ឈុត​កូនក្រមុំ​យ៉ាង​ស្រស់​ស្អាត ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​តុបតែង ដើម្បី​ថត Pre Wedding ដើម្បី​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ។

លោក ប៉ែន ចំ រ៉ុ​ង ធ្លាប់​បាន​ប្រកាស​ថា ចូល​រោងការ​នៅ​ក្នុង​ខែឧសភា​កន្លង​មក តែ​ក្រោយមក​ក៏​ស្ងាត់ឈឹង​ទៅ​វិញ​ធ្វើ​ឱ្យ​មហាជន​ខ្លះ​គិត​ថា ចំណង​ស្នេហ៍​របស់ ប៉ែន ចំ​រ៉ុ​ង លើក​នេះ ក៏​មិន​ខុស​ពី​លើក​មុន​ៗ​ដែរ ។

ផ្ទុយ​ទៅ​វិញ ថ្មី​ៗ​នេះ​មានការ​បង្ហើប​ថា ប៉ែន ចំ រ៉ុ​ង និង​គូស្នេហ៍​គ្រោង​ចូល​រោងការ​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ។ ពេល​នេះ​ដែរ អ្នក​ទាំង​ពីរ​ក៏​បាន​ថតរូប Pre Wedding រួចរាល់​អស់ហើយ ដោយ​ពួក​គេ​ជ្រើសរើស​ការ​ថតរូប​អនុស្សាវរីយ៍​នៅ​ទឹកដី​អង្គរ​ខេត្ត​សៀម​រាម ។

ពិធី​មង្គលការ​នេះ​រៀបចំ​២​ដង ដោយ​លើក​ទី​១ ធ្វើ​នៅ​ខេត្តបាត់ដំបង ហើយ​ក្រោយមក ទៀត​នឹង​មាន​ពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ ដែល​នឹង​ចូលរួម​ដោយ​សិល្បករ​ជា​ច្រើន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ