ប្រវត្តិសាស្ត្រ​នៃ​ការ​កើតឡើង​នូវ​មហា​ធម្ម​​យាត្រា


ប្រសិនបើ​និយាយ​ដល់​មហា​ធម្ម​យាត្រា​ទាំង​៥​ដែនដី​នៅ​តាម​តំបន់​ទន្លេមេគង្គ ច្បាស់​ជា​នឹក​ដល់​ថា​ តើ​អ្នក​ណា​ជា​អ្នក​បង្កើត​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អាស៊ាន​នេះ​ឡើង ដោយហេតុ​ថា នេះ​ជា​ការ​សាង​នូវ​សាមគ្គីភាព​មួយ​យ៉ាង​រឹង​ម៉ាំ​ដើម្បី​ស្វែងរក​សុខ​សន្តិភាព​ជូន​ពិភពលោក ។

ដំណើរ​ស្វែងរក​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​ជំរំ​ពោធិ​គ​យាន វិ​ឆា​ឡៃ ជា​អ្នក​រៀបចំ​ផ្តើម​គំនិត​ឡើង ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​នៃ​សាសនាព្រះពុទ្ធ​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ចង​ចាំ​របស់​ពុទ្ធសាសនិកជន​ទាំង​៥​ដែនដី​ដែល​មាន​ដូច​ជា ថៃ វៀតណាម ឡាវ កម្ពុជា និង​មី​យ៉ា​ន​ម៉ា​ជា​រៀង​រហូត​មក ។

ជំរំ​ពោធិ​គ​យាន វិ​ឆា​ឡៃ​នេះ បាន​កើត​ចេញពី វិទ្យាស្ថាន​ពោធិ​គ​យាន​វិ​ឆា​ឡៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ វត្ត​ថៃ​ពុទ្ធិ​គ​យា នៅ​ស្រុក​ពុទ្ធ​គ​យា រដ្ឋ​ភិ​ហា សាធារណរដ្ឋ​ឥណ្ឌា ដោយ​មាន ព្រះ​ធម្ម​ពោធិ​វង្ស ជា​ចៅអធិការ​វត្ត​ថៃ​ពុទ្ធ​គ​យា ជា​ប្រធាន​ព្រះ​ធម្មទូត ឥណ្ឌា នេ​ប៉ា​ល់ រួម​គ្នា​នឹង​ក្រុម​ពុទ្ធបរិស័ទ មាន​តាំងពី​អ្នកជំនួញ​ធំ​ៗ​នៃ​ប្រទេស​ថៃ រហូត​ទៅ​ដល់​មន្ត្រីរាជការ ជាន់ខ្ពស់​ក្រសួង​ការបរទេស កងទ័ពជើងទឹក ប៉ូលិស និង​សាធារណជន​ទូទៅ ដែល​ធ្លាប់​បាន​ប្រណិប័តន៍​ក្រោម​ម្លប់​ដើម​ពោធិព្រឹក្ស​បាន​ចូលរួម​សាទរ​នូវ​ដំណើរការ​ដើម្បី​រក​សុខ​សន្តិភាព​ជូន​ពិភពលោក​នេះ ។

ក្រោយមក​ក៏​មានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ព្រះ​ភិក្ខុសង្ឃ ព្រះ​ភិក្ខុនី ឧ​បា​សិ​ក ឧបាសិកា ដែល​មាន​ទឹកចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​រួម​គ្នា​មក​ជួយ​ផ្សព្វផ្សាយ​ពី​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​មាននៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក ដើម្បី​បញ្ជ្រាប​ដល់​មហាជន​ទូទៅ​ឱ្យ​កាន់តែ​យល់​ច្បាស់​ពី​សេចក្តី​ស្ងប់​តាម​ផ្លូវចិត្ត ។

ក្រៅពី​នេះ​ក៏​មានការ​រៀបចំ​នូវ​សន្និសីទ​ជា​ច្រើន​ដែល​មាន​ដូច​ជា ការ​រៀបចំ​នូវ​ពុទ្ធិ​ប្តូរ​ទឹកដី​ឱ្យទៅ​ជា​ទឹកដី​សុវណ្ណ​ភូមិ​តែ​មួយ​ជាដើម ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព ដែនដី​ធម៌ ដែនដី​មាស ការ​អប់រំ​ធ​ម្មៈ និង​ការ​ប្រតិបត្តិ​ធម៌​យ៉ាង​ត្រឹមត្រូវ​ដល់​ពុទ្ធិ​សាសនិកជន ។

ដោយ​អំណាច​នៃ​កម្លាំង​សទ្ធា និង​ការ​តាំងចិត្ត​របស់​ក្រុម​ពុទ្ធសាសនិក​នៃ​ជំរំ​ពោធិ​គ​យាន​នេះ​ហើយ ទើបបាន​ធ្វើ​ឱ្យ​មហា​ធម្ម​យាត្រា ៥​ប្រទេស​នៅ​តាម​តំបន់​ទន្លេមេគង្គ​បាន​កើតឡើង​ចេញ​មក​ពិត​ៗ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ