ចែក​ពូជស្រូវ​ជិត​៦​ពាន់​គីឡូក្រាម​…​ដល់​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់


ខេត្តក្រចេះ​ ៖ ស្រូវពូជ​​​ទំងន់​ជាង៥០​តោន​ ស្មើនិង​៥៣៦០០​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​និង​ស្រុកនាំ​យក​ទៅ​ផ្តល់​ជូន​ពលរដ្ឋ​ដែល​ជា​កសិក​រស់នៅ​តំបន់​នានា​នៅ​តាម​ស្រុក និង​ក្រុង បន្ទាប់​ពី​បាន​ប្រឈម​និង​ការ​លិចលង់​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ ក្នុង​គ្រោះ​ទឹកជំនន់នៅ​ឆ្នាំ​២០១៩​នេះ​។

ក្រុម​មន្ត្រី​សាលាខេត្ត​ក្រចេះ​និយាយ​ថា ដល់​ពលរដ្ឋ​ចំនួន​៩២៦​គ្រួសារ​មាន​៧​ឃុំ​-​សង្កាត់ រស់​ក្នុង​ក្រុង​ក្រចេះ និង​ស្រុក​សំបូរ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​និង​ខេត្ត ធ្វើ​ពិធី​ចែក​ជូន​គ្រាប់ពូជ ស្រូវ​ដល់​ទៅ​ពួក​គាត់​ដើម្បី​មាន​លទ្ធភាព​ស្តារ​វិស័យ​កសិកម្ម​របស់​ពួក​គាត់​ឡើង​វិញ ។

ក្រុម​មន្ត្រី​និយាយ​ទៀត​ថា ក្នុងស្រុក​ទាំង​ពីរ​ខាងលើ​មាន​ផ្ទៃដី​កសិកម្ម​ចំនួន​ជាង​៥៣៦ហិ​កតា​នៅ​តាម​តំបន់​វាលទំនាប់ ត្រូវ​បាន​ជន់​លិច​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​មិន​អាច​ស្តារ​ឡើង​វិញ ដោយ​ខ្លួនឯង​បាន​។ ជាមួយ​គ្នា​នោះ​អាជ្ញាធរ​ខេត្តក្រចេះ​និង​អាជ្ញាធរ​ស្រុក​នៅ​ថ្ងៃ​ទី​៤ ខែតុលា បាន​ធ្វើការ​ចែក​ជូន​គ្រាប់ ស្រូវពូជ​ដល់​ពួក​គាត់​តាម​ចំនួន ដែល​ប្រឈម​និង​លិចលង់​និង​ទំហំ​ដី ដែល​ប៉ះពាល់​ដោយ​មួយ​គ្រួសារ​ទទួល​បាន​ចាប់ពី​៥០ គីឡូក្រាម​ឡើង​ទៅ​។

សកម្មភាព​ការ​ចុះ​ចែក​គ្រាប់ពូជ​ពី​អាជ្ញាធរ​ដល់​ពលរដ្ឋ​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​និយាយ​ថា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រជុំ​វាយតម្លៃ​ផល​ប៉ះពាល់ ដោយ​គ្រោះ​ទឹកជំនន់​ពី​ក្រុមការងារ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាលពី​ថ្ងៃ​ដើម​ស​ប្តា​ហ៍ និង​ក៏​មាន​វិធានការ​បង្កើន សកម្មភាព​ចុះ​ចែក​ជូន ពូជស្រូវ​ដល់​ពលរដ្ឋ​នៅ​គ្រប់​តំបន់​ដែល​ប្រឈម​និង​លិចលង់​។

សូម​រំលឹក​ដែរ​ថា ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​ឆ្នាំ​២០១៩​នេះ មានការ​ជន់លិច​យ៉ាង​ធ្ងន់ធ្ង​រ បើ​ប្រៀប​ទៅ​និង​ឆ្នាំ​មុន​ៗ​ ។ ការ​ជន់​លិច​បាន​ហក់​ឡើង​លើស​ពី​កំរិត​ប្រកាស​អាសន្ន​ក្នុង​ស​ន្ឋឹ​ក​ជំនន់​ឡើង​ខ្លាំង​កាលពី ដើមខែ​កញ្ញា ធ្វើ​ឲ្យ​តំបន់​នានា​ស្ថិត​នៅ​វាលទំនាប​ជាប់​និង​ដង​ទន្លេមេគង្គ ព្រែក​និង​អូរ ត្រូវ​រងការ​បាន​ជន់​លិច​ធ្ងន់ធ្ងរ​។ ស្រុក​ទាំង​៥​និង​ក្រុង​១​ក្នុង​ចំណោម​ស្រុក​ទាំង​៦​បាន​ប្រឈម​និង​ការ​ជន់​លិច​។

ក្នុង​មហន្តរាយ​គ្រោះ​ទឹកជំនន់​នៅ​ឆ្នាំ​២០១៩​នេះ បាន​ធ្វើ​មនុស្ស​ក្មេង​ចាស់​យ៉ាង​ហោច​៦​នាក់​មាន​ខ្លះ​ស្លាប់ ដោយ​លង់ទឹក​ទន្លេ ទឹក បឹង ទឹក​ព្រែក និង​មាន​ខ្លះ​បាន​ស្លាប់​ដោយសារ​ឧ​ប្បទ្ទ​ហេតុ​ ។ ក្រៅពី មាន ការ​ស្លាប់​បាត់បង់​ជីវិត​ក៏​នៅ​មាន​ដំណាំ​កសិកម្ម​ជា​ច្រើន​ម៉ឺន​ហិ​កតា ត្រូវ​បាន​ខូចខាត ដោយសារ​តែ​ការ​ជន់​លិច​ពី ទឹកជំនន់​ផង​ដែរ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ