ប្រែប្រួល​ហើយ​គ្រូ PSG ប្រាប់​ពី​ទំនាក់ទំនង​រវាង Neymar និងអ្នកគាំទ្រ


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ប្រធាន​គ្រូបង្វឹក​ក្លិប​អ្នកមាន​បារាំង PSG លោក Thomas Tuchel សង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​កីឡាករ​ជើង​ខ្លាំង Neymar Jr. និង អ្នកគាំទ្រ​របស់ PSG មាន​ភាព​ប្រសើរ​ឡើង​វិញ​ច្រើន​ហើយ ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ដែល​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ទៅ​លើ Angers ជាមួយនឹង​លទ្ធផល 4-0 កាលពី​ថ្ងៃ​សៅរ៍ នៅ Parc des Princes ។ Neymar បាន​រក​គ្រាប់​បាល់​បាន​៤​គ្រាប់ ក្នុង​ការ​ប្រកួត League ៥​ដង ក្នុង​រដូវ​កាល​នេះ ។ នៅ​មុន​ពេល​ចូល​រដូវ​កាល​ពេញលេញ កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ មាន​ភាព​ស្ទាក់ស្ទើរ​ជា​ខ្លាំង​ក្នុង​ការ​សម្រេចចិត្ត​ថា​នឹង​នៅ​បន្ត​ឬ​ក៏​អត់ ។ នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់ PSG មានការ​អាក់អន់ស្រពន់ចិត្ត​ជា​ពន់ពេក ។

ពេល​នេះ​លោកគ្រូ​បង្វឹក Tuchel បាន​ប្រាប់​ថា ការ​លេង​បាន​យ៉ាង​ល្អ​របស់ Neymar បាន​ជួយ​ស្រោចស្រង់​ចិត្ត​លិចលង់​របស់​អ្នកគាំទ្រ​ដោយ​លោក​ប្រាប់​ថា ៖«​និយាយ​ពី Neymar គឺ​គេ​កំពុង​តែ​ប្រសើរ​ឡើង​ហើយ ។ វា​ពិតជា​ស្រួល​ណាស់ ។ ខ្ញុំ​និយាយ​ថា វា​អាស្រ័យ​ទៅ​លើ​យើង​ទាំងអស់​គ្នា និង Neymar ដែល​ធ្វើ​សកម្មភាព​បង្ហាញ​អ្នកគាំទ្រ​ថា គេ​នឹង​នៅ​បន្ត ។ វា​មិន​សំខាន់​ក្នុង​ការ​និយាយ​នោះ​ទេ​»​។

លោក​បាន​បន្ត​ថា ៖«​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ថ្វី​ជើង​ជា​ច្រើន​ស្នៀត​នៅ​លើ​តារាង ពេល​លេង​ជាមួយនឹង Angers ។ គេ​រកបាន​គ្រាប់​បាល់​ម្តងទៀត​ហើយ ។ គេ​ក៏​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វា​ប្រហែលជា​ព័ត៌មាន​មិនល្អ​សម្រាប់​អ្នកគាំទ្រ PSG ទេ​ដោយសារ​តែ​កីឡាករ Kylian Mbappe មិន​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​នោះ​ទេ ។ លោក Tuchel ប្រាប់​ថា គេ​មាន​បញ្ហា​របួស​នៅ​កំភួនជើង​ដែល​ឈឺ​តាំងពី​ខែសីហា​មក​ម្ល៉េះ ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ