យុវជន​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦


ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៤២៥-០៤២៦ ស្ថិត​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សា​រួម ណុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ខ្ញែរ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​កា​វ៉ា​សា​គី (kavasaki) ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ទឹកក្រូច ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​គេច​បាត់​ស្រមោល​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច​មាន​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​រថយន្ត​មួយ​គ្រឿ​ពីក្រោយ​យ៉ាង​ពេញទំហឹង ខណៈ​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​បែក​មួក​សុវត្ថិភាព​និង​បោក​ក្បាល​អ្នកបើកបរ​ម៉ូតូ​ទៅ​នឹង​រថយន្ត​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ។ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ រីឯ​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ