ក្រោយ​ជំនន់​ទឹកភ្លៀងវាយលុក​​លិច​ក្រុង​សិរី​សោភ័ណ​អាជ្ញាធរ​ធ្វើ​រឿង​១​ភ្លាម


ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​ដែល​មាន​ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​នៅ​ក្រុង​សិរី​សោភ័ណ​អាជ្ញាធរ​ក្រុង​បាន​កសាង​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​ជិត​៥០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ចូល​ផ្លូវទឹក​ស្អាត​ដែល​អភិបាលក្រុង​ចុះ​ពិនិត្យ​ការដ្ឋាន​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ផ្លូវ​ប្រវែង​ជិត​៥០០​ម៉ែត្រ​នេះ​រយៈពេល​កន្លង​មក​បណ្តាល​ឱ្យ​ស្ទះលូ​ទឹក​ហូរ​ដាច់​ផ្លូវ​បណ្តាល​ខូច​រាល់​ឆ្នាំ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាកទៅ​មក ដោយ​ឃើញ​ពី​ការ​លំបាក​អាជ្ញាធរ​ក្រុង​បាន​កសាង​ដាក់​ប្រព័ន្ធ​លូ​ដែល​មានមុខ​១​ម៉ែត្រ​ដើម្បី​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេល​មិន​បណ្តាល​ឱ្យ​ស្ទះ​លិច​ផ្លូវ​ខូច ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ផ្លូវ​ហូរ​ដាច់​កន្លង​មក​គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​លូ​មុន​តូច​ទឹក​ហូរ​មិន​ទាន់​ទើប​បណ្តាល​ហូរ​ច្រុះ​ដាច់​ផ្លូវ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ទើប​បានជា​កសាង​ដាក់​ប្រព័ន្ធ​លូ​ថ្មី​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេល ។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយ​ពេល​ដែល​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ហើយ​ត្រូវ​ចូលរួម​ថែរក្សា​មិន​ត្រូវ​ចាក់សំរាម​មុខ​លូ ឬ​ចាក់​ដី​លុប​មាត់​លូ ដើម្បី​បញ្ចៀស​កុំឱ្យ​ស្ទះលូ​លិច​ផ្លូវ​បន្ត​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ