ជីវិត​នារីម្នាក់​នេះ​…​តើ​អ្នក​ណា​ទទួលខុសត្រូវ?


ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​បុក​ស្លាប់​ភ្លាម​ៗ នៅ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​សៀមរាប បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​សា​លាស​ង្តា​ត់​ស្វាយ​ដង្គុំ លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​សៀមរាប ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​ធំ​ចំណុះ​២​តោន​កន្លះ គ្មាន​ស្លាក​លេខ ជាមួយ​អ្នក​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1AC-8447 អ្នកបើកបរ​ដោយ​ឈ្មោះ ខា ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបូរ ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​ចុះ​គេចខ្លួន​បាត់​ស្រមោល ។ ពាក់ព័ន្ធ​ករណី​នេះ​ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា កំពុង​តែ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជុំវិញ​ហេតុការណ៍​នោះ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ធ្វើការ​វាស់វែង​រួច​មក​កម្លាំង​ជំនាញ​បាន​យក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ