សហព័ន្ធ​កា​រ៉ា​តេ​ដាក់​​​ផែនការ​ការងារ​ជា​អាទិ​ភាព​ 4 ​ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេ​ដាយ​


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ខែតុលា នៅ​ទីលាន​សហព័ន្ធ​កា​រ៉ា​តេ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេ​ដ្ធ​កិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ដាក់ ចេញ​នូវ​ផែនការ​ការងារ​ជា​អាទិភាព​ចំនួន​៤​ចំ ណុ​ច ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ពី​ការ​ប្រកួត កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣ ។

ផែនការ​រ​ការងារ​ជា​អាទិភាព​ចំនួន​៤​ចំណុច នេះ​រួម​មាន ៖ ទី​១-​ត្រូវ​រៀបចំ​សមាសភាព​គណៈ​កម្មាធិការ​ប្រតិបត្តិ​ដឹកនាំ​គ្រប់គ្រង​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ។ ទី​២-​រៀបចំ​ក្រុម​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២០ រួច​ត្រៀម​ទៅ​ដណ្ដើម​ឧត្តមភាព​កីឡា​កា​រ៉ា​តេ​ក្នុង​ការ ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ។
ទី​៣-​រៀបចំ​កសាង​សាល​ហ្វឹកហាត់​កា​រ៉ា​តេ​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ជា​ប្រញាប់ និង​​ទី​៤ ចាប់ផ្ដើម​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​សហព័ន្ធ​កា​រ៉ា​តេ​ពិភពលោក ដើម្បី​ពង្រឹង​សមត្ថ​ភាព​កីឡា​ករ​កីឡាការិនី ក៏​ដូច​ជា​មន្ត្រី​កីឡា អាជ្ញាកណ្ដាល ចៅក្រម​។​ល​។

ជាមួយ​គ្នា​នេះ លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន បាន​ប្រកាស​ដាក់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ដៃគូ​ទ្រទ្រង់​កីឡា​កា​រ៉ា​តេ​ជា​ផ្លូវការ ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​«​ប្រជាជន​ម្នាក់ ហាត់ កីឡា​មួយ​មុខ​» និង «​ក្រសួង​-​ស្ថាប័ន​មួយ​ទ្រទ្រង់​កីឡា​មួយ​ប្រភេទ​» ។

តាម​រយៈ​ការ​គាំទ្រ​សកម្មភាព​នេះ វិស័យ​កីឡា​កា​រ៉ា​តេ​បច្ចុប្បន្ន​ត្រូវ​បាន​យកចិត្តទុកដាក់ គួ​ឱ្យ​កត់សម្គាល់ ។ ក្រៅពី​រៀបចំ​ឱ្យ​មាន​ទីកន្លែង​ហ្វឹកហាត់​សមរម្យ គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​ក្នុង​សិក្ខា​សា លា និង​ទទួល​បានការ​បណ្ដុះបណ្ដាល​ទាំង​ថ្នាក់ ជាតិ​និង​អន្តរជាតិ ។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ហើយ​ក៏​ជា​អគ្គ​លេ ខា​ធិ​ការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​មាន​ប្រសា​ន៍​ថា សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ឆ្នើម​ទៅ​ហ្វឹកហាត់​ពិសេស​នៅ​ប្រទេស​អី​ុ​តា​លី​ចំនួន​២​ដង​រួច​មក​ហើយ ដែល​លើក​ទី​១​មាន​រយៈពេល​១​ខែ មាន​កីឡាករ​កីឡាការិនី​ចំនួន​៨​នាក់ និង​លើក​ទី​២​មាន​រយៈពេល​៣​ខែ មាន​កីឡាករ​កីឡា​ការិនី​ចំនួន​៨​នាក់​ដូច​គ្នា ។ ដំណើរការ​ហ្វឹកហាត់​នៅ​ទីនោះ​មានការ​រីក​ចម្រើន និង​វឌ្ឍនភាព​បច្ចេក ទេស ជំនាញ​ប្រយុទ្ធ Kumite យ៉ាង​គត់មត់ គួរ​ជាទី​សង្ឃឹម​ក្នុង​ការ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ចុងឆ្នាំ​២០១៩​នេះ ។

គួរ​រំឭក​ថា ឆ្លងកាត់​ការ​ប្រកួត​រយៈពេល​៤​ថ្ងៃ​ដែល​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​៣ ខែតុលា ក្នុង​​ចំណោម​១៤​សមាគម​ក្លិប​ចូលរួម​ប្រកួត ម​ជ្ឈ​​មណ្ឌលកីឡា​កង​យោធពលខេមរភូមិន្ទ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មេដាយមាស​ចំនួន​១១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេ​ដាយ​សំរឹទ្ធិ​៦​គ្រឿង ។ សមាគម​កីឡា​ក្រសួង មហា​ផ្ទៃ ជាប់​ចំណាត់ថ្នាក់​លេខ​២ ដណ្ដើម​បាន​មេ​ដាយ​មាស​៦​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៣​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​៣
បាន​ទៅ​ក្លិប​កា​រ៉ា​តេ​ដូ អូ​គឺ​យឺ​គឹ ខេត្តសៀមរាប​ដណ្ដើម​បាន​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៣​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ