ចុងភៅ​នៅ​សៀមរាប​ឈ្នះ ៤០​លាន​រៀល ៖ «​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​រាង​ខ្សត់​ភ្ញៀវ​បន្តិច តែ​មិន​ខ្សត់​រង្វាន់​ធំ​ពី​ស្រា​បៀរ​កម្ពុជា​​ទេ​»


ខេត្ត​សៀមរាប ៖ បើ​ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​ក្រុង​សៀមរាប​មួយ​រយៈ​នេះ​ហាក់​ថមថយ​បន្តិច​មែន តែ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​គគ្រឹកគគ្រេង ។ ប្រជាពលរដ្ឋ​កម្ពុជា​តែង​និយម​ជួបជុំ​បងប្អូន​ជិត​ឆ្ងាយ​ពិសា​អាហារ​រួម​គ្នា ក្នុង​នោះ​ចុងភៅ​ម្ហូប​ចិន​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ម្នាក់​ឈ្មោះ​លោក ប្រា​ង ង៉ិ​ក បាន​ទិញ​ស្រា​បៀរ​កម្ពុជា ១​កេស ដើម្បី​ផឹក​ជួបជុំ​បងប្អូន​ដូច​គេឯង​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ហើយ​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់​សុទ្ធ ៤០​លាន​រៀល ។

អ្នក​សៀមរាប​រូប​នេះ​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ទិញ​ស្រា​បៀរ​កម្ពុជា ១​កេស ព្រោះ​ខ្ញុំ​ដឹង​ថា ស្រា​បៀរ​កម្ពុជា​តែ​មួយ​កេស​ប្រាកដជា​មាន​រង្វាន់​មិន​តិច​ក៏​ច្រើន​ដែរ ហើយ​កំប៉ុង​នាំ​សំណាង​ហ្នឹង គឺ​កំប៉ុង​ទី​៨ ខ្ញុំ​មិន​ចង់​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ទេ ព្រោះ​ធ្លាប់តែ​ត្រូវ​រង្វាន់​តូច​ៗ មិន​ស្មានថា​លើក​នេះ​ខ្ញុំ​សំណាង​ធំ​ដល់​ម្លឹ​ង​» ។

លោក​បន្ត​ថា​៖ «​ពិតមែនតែ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ រាង​ខ្សត់​ភ្ញៀវ​មែន តែ​រង្វាន់​ពី​ស្រា​បៀរ​កម្ពុជា អត់​ខ្សត់​ទេ ច្រើន​លើស​អ្វី​ខ្ញុំ​រំពឹង​ទុក នរណា​ថា​មិន​ជឿ​ក៏​តាម​ចិត្ត​ទៅ តែ​រង្វាន់​គឺ​មាន​មែន គ្រាន់តែ​ឈ្នះ​ភា្ល​ម​ខ្ញុំ​ទិញ​ថែម ២​កេស​ទៀត និង​បន្ត​ទិញ​រហូត​ទៅ ហើយ​ទឹកប្រាក់ ៤០​លាន​រៀល​នេះ គឺ​ច្រើន​ណាស់ ខ្ញុំ​នឹង​យក​ទៅ​ជួយ​គ្រួសា​របស់ខ្ញុំ និង​បង្កើត​មុខរបរ​ថ្មី​មួយ​ព្រោះ​មិន​ចង់​នៅ​ធ្វើការ​ឱ្យ​គេ​រហូត​ទេ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ