​មនុស្ស​យ៉ាងតិច​១ម៉ឺន​នាក់​ធ្វើ​បាតុ​កម្ម​​​ប្រឆាំង​ការ​ចុះចាញ់


ប្រទេស​អ៊ុយ​ក្រែ​ន ៖ មនុស្ស​យ៉ាងតិច​១ម៉ឺន​នាក់​កាលពី​ថ្ងៃ​ទី​៦​តុលា​បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​កៀវ ប្រឆាំង​ការ​សម្រេច​ផ្ដល់​ស្វ័យភាព​កាន់តែ​ធំ​មួយ ដល់​បណ្ដា​ដែនដី​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព របស់​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​លោក​VOLODYMYR ZELENSKY​។

នៅ​ទីលាន​ឯករាជ្យ​ដែល​នៅ​ក្រុង​កៀវ​គេ​ស្កាល់​ក្រោម​ឈ្មោះ​ថា​ទីលាន​MAIDAN ពួក​អ្នក​តវ៉ា​បាន​លើក​បដា​នានា ដោយ​ព្រមាន​ចំពោះ​ប្រធានាធិបតី​។ បាតុករ​ដែល​មាន​ប្រមាណ​ជា​១០.០០០​នាក់ ដោយ​ក្នុង​ចំណោម​ពួក​គេ​មាន​សមាជិក​នៃ​បណ្ដា​ក្រុម​ជាតិនិយម ដូច​ជា​ក្រុម​SVOBODA​ជាដើម បន្ទាប់​មក​បាន​លើកគ្នា​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​របស់​រដ្ឋបាល​ប្រធានាធិបតី​និង​សភា​។

អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ ដែល​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ដែរ​អះអាង​តាម​TWITTER​ថា មនុស្ស​ច្រើន​សិប​ពាន់​នាក់​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ទីក្រុង​កៀវ​និង​ក្នុង​ទីក្រុង​ប្រមាណ​២០​ទៀត​របស់​ប្រទេស​។

លោក​ប្រធានាធិបតី​VOLODYMYR ZELENSKY​កំពុង​រៀបចំ​យ៉ាង​សកម្ម​ការ​ជួប​គ្នា​កំពូល​មួយ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដើម្បី​ជម្រុញ​ដំណើរការ​សន្តិភាព​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន ដែល​ជា​កន្លែង​មាន​ជម្លោះ​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១៣.០០០​នាក់​។

តែ​ពួក​អ្នក​ចរចា​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​១​តុលា លើ​ប័ណ្ណ​ដើរ​ផ្លូវ​មួយ ដែល​គ្រោង​ផ្ដល់​លក្ខន្តិកៈ​ពិសេស​សម្រាប់​បណ្ដា​តំបន់​បំបែក​ខ្លួន ជាមួយ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ដោយ​សេ​រិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​អ៊ុយ​ក្រែ​ន និង​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ពួក​អ្នក​សង្កេតការណ៍​អន្តរជាតិ​។

ពួក​អ្នក​រិះគន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មានការ​បារម្ភ​ថា នោះ​គ្រាន់តែ​ជា​ការ​ធ្វើ​សម្បទាន​ជ្រុល​ពេក​ប្រៀប​ដូច​ជា​ការ​ចុះចាញ់ ដែល​នាំ​ទៅ​រក​ការ​រក្សា​ទុក​ការ​ត្រួតត្រា​របស់​ក្រុង​មូ​ស្គុ​លើ​បណ្ដា​តំបន់​បំបែក​ខ្លួន​។ សម្រាប់​ពួក​បាតុករ​យល់​ថា​ស្វ័យភាព​កាន់តែ​ទូលំទូលាយ ផ្ដល់​ដល់​សាធារណរដ្ឋ​ស្វ័​យ​ប្រកាស​DONESTK និង LOUGANSK​នឹង​នាំ​ឲ្យ​មានការ​បំផ្លាញ​ផលប្រយោជន៍​របស់​អ៊ុ​៊ុ​យ​ក្រែ​ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ