បុគ្គល​អ្នក​ស្លាប់​រមែង​ស្ពាយ​យក​កម្ម​ទៅ​ជាមួយ


យោង​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​និយាយ​អំពី​កម្មផល​ដែល​បុគ្គល​អ្នក​ស្លាប់ រមែង​ស្ពាយ​យក​ទៅ​ដោយ​អំពើ​ជា​កុសល​និង​អកុសល​ជាប់​ទៅ​ជាមួយនឹង​ខ្លួន​ប្រៀប​ដូច​ប្រ​មោ​ល​អន្ទោលតាមប្រាណ ។ អ្នក​ធ្វើ​ល្អ​តែង​ទៅ​កាន់​សុគតិភព ឯ​អ្នក​ប្រព្រឹត្ត​អកុសល​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ដែល​ឃ្វាង​ឡើយ នេះ​ជា​សច្ចធម៌ ។

ព្រោះហេតុនោះ​ទើប​យើង​ឃើញ​ក្រុម​គ្រួសារ​សព​តែង​ប្រារព្ធ​ធ្វើបុណ្យ​បញ្ជូន​កុសលផល​បុណ្យ​ទៅ​បុគ្គល​អ្នក​ស្លាប់​មិន​ដែល​រំលង​ឡើយ ដោយ​ហោច​ណាស់​គ្រាន់តែ​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​បង្សុកូល​នៅ​ឯ​វត្ត​អារាម​ក៏​ឈ្មោះ​ថា​បាន​ធ្វើបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ប្រពៃ ។

ដូច​បាន​ពោល​មកនេះ ទើប​ការ​ធ្វើ​បុណ្យឧទ្ទិសកុសល​ទៅ​វិ​ញ្ញា​ក្ខ​ន្ធ​បេ​ត​បុគ្គល​បាន​ជាទី​រាប់អាន​នៃ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដោយ​សង្ឃឹមថា​កង​ការ​កុសលផល​បុណ្យ​នេះ​នឹង​នាំ​បដិសន្ធិ​របស់​អ្នក​ស្លាប់​បាន​ទៅ​កាន់​សុគតិភព ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ