បុរស​ម្នាក់​ថ្លើមធំ​ហ៊ាន​ចាប់​​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​តុលាការ​សម្រេច​ហើយ


ខេត្តកណ្តាល​៖ បុរស​ម្នាក់​ហ៊ាន​ចាប់​ឱប​ថើប​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ ត្រូវ​លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៧ តុលា​នេះ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ប្រទូស្ត​កេរ្តិ៍ខ្មាស​» តាម​មាត្រា​២៤៦​ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ ។

ជន​ត្រូវ​ចោទ​ឈ្មោះ អឿ គី​ម​យាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កែវ ស្រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភពពី​នគរបាល​បាន​រំលឹក​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​នៅ​ភូមិ​ពោធិ​កណ្តាល មក​ផ្ទះ​ឈ្មោះ​ឃុន ណេ​ង ភេទ​ស្រី នៅ​ភូមិ​ពោធិ​លើ ដើម្បី​ប្រមូល​លុយ​តុងទីន លុះ​ពេល​ដែល​កំពុង​តែ​ឈរ​និយាយ​គ្នា​ជាមួយ​ឈ្មោះ ឃុន ណេ​ង ស្រាប់តែ​ជនសង្ស័យ​បាន​មក​ចាប់​ឱ្យ​ថើប​ស្ត្រី​រង​គ្រោះ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ប្រតាយប្រតប់ និង​ទាញ​យក​ខ្សែភ្លើង​វាយ​ទៅ​លើ​ជនសង្ស័យ រួច​ដើរ​ចេញ​មក​ផ្លូវ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កំលាំង​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ