ឃុំ ប៉ុណ្ណា​ដែ​ត បញ្ចប់​អាជីព​សិល្បៈ តែ​លេច​មុខជា​មន្ត្រី​ប៉ូលិស


រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដែល​ធ្លាប់​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិ​ថី​សិល្បៈ​កាលពី​ជាង​១០​ឆ្នាំ​មុន នៅ​តែ​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​ទស្សនិកជន​នឹករឭក ដោយ​ចង់​ឃើញ​លោក​ចាប់​គូ​ច្រៀង​ជាមួយ​ភរិយា អ្នក​នាង យក់ ឋិតរ​ដ្ឋា ដូច​កាល​វ័យ​កំលោះ​ក្រមុំ ។

ទោះជា​យ៉ាងណា ពេលវេលា​ប្រហែលជា​មិន​អាច​ឲ្យ​លោក​បក​មក​សារ​ជា​ថ្មី​នោះ​ទេ បន្ទាប់​ពី​លោក​​បាន​ក្លាយជា​មន្ត្រី​ប៉ូលិស ។ ហើយ​ប្រិ​យ​មិត្ត​នៅ​តែ​ចង​ចាំ​តារាចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែ​ត ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ប្រជាប្រិយភាព​ខ្លាំង​ផង​ដែរ ហើយ​លោក​បាន​ចាប់ដៃ​សាង​សុភមង្គល​ជាមួយ​អ្នក​នាង យក់ ថិ​រ​ដ្ឋា តារាចម្រៀង​ដ៏​ល្បី​មួយ​រូប​ទៀត​ផង ។ គេ​នៅ​ចាំ​បាន​ថា កន្លង​មក អ្នក​ទាំង​ពីរ​ក៏​មានកេរ្តិ៍ឈ្មោះ​ហក់​ឡើង​ខ្ពស់​ផង​ដែរ ដោយ​ឈរ​លើ​លំដាប់​កំពូល​នៃ​ទីផ្សារ​សិល្បៈ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នា​ពេល​នេះ គឺ​ថ្មី​ៗ​មកនេះ​ក៏​បាន​លេច​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​លោក ឃុំ ប៉ុណ្ណា​ដែ​ត ក្រោយ​ពី​លោក​បាន​ចាក​ចេញពី​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​លោក​គឺជា​មន្ត្រី​ប៉ូលិស​មួយ​រូប ។

នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​ចាប់អារម្មណ៍ និង​បាន​បញ្ចេញមតិ​ថា បាត់​លោក ឃុំ ប៉ុណ្ណា​ដែ​ត មិនដឹង​ទៅ​ណា ស្រាប់តែ​ពេល​នេះ​ក្លាយជា​មន្ត្រី​ប៉ូលិស​ដ៏​ស្រស់​សង្ហារ​។

លោក ឃុំ ប៉ុណ្ណា​ដែ​ត មិន​អាច​ត្រឡប់​មក​តារាចម្រៀង​ដូច​ពី​មុន​ទៀត​នោះ​ទេ បន្ទាប់​ពី​លោក​មមាញឹក​ការងារ​មន្ត្រីរាជការ និង​មើលថែ​ទាំ​ប្រពន្ធ​កូន នេះ​ជា​មូលហេតុ​ដែល​លោក​មិន​មាន​ពេលវេលា​បក​ក្រោយ​វិល​រក​ការងារ​សិល្បៈ​វិញ​បាន ។

លោក​នៅ​តែ​ស្រឡាញ់​សិល្បៈ ទើប​លើក​ស្ទួយ​ជំរុញ​ឱ្យ​ភរិយា​របស់​លោក​ចាប់​យក​អាជីព​ដូច​ពី​មុន ព្រោះ​ភរិយា​របស់​លោក​នៅ​តែ​មានការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន ។ ជា​ពិសេស​បទ​ចម្រៀង​របស់​អ្នក​នាង​ចេញ​មក​ម្តង​ៗ​នៅ​ផលិតកម្ម​ថោ​ន ប្លែក​ពីរោះ​ត្រូវ​អារម្មណ៍​មហាជន​ខ្លាំង​ណាស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ