ទប់ចិត្ត​មិន​បាន Ronaldo ស្រាប់តែ​ផុស​ក្នុង Instagram ភ្លាម​ក្រោយ​ក្រុម​ឈរ​កំពូល​តារាង


តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo សប្បាយ​ចិត្តជា​ពន់ពេក ក្រោយ​ពី​បាន​ឈ្នះ​ការ​ប្រកួត​តទល់​ជាមួយនឹង Inter Milan កាលពី​ថ្ងៃអាទិត្យ នៅ San Siro ​។

ការ​ស៊ុត​បញ្ចូល​ទី​ដោយ Paulo Dybala និង Gonzalo Higuain បាន​ធ្វើ​ឱ្យ Juventus អាច​ឈ្នះ​ដាច់​ពី Inter Milan ដែល​ជា​ក្លិប​លេង​មិន​ដែល​ចាញ់​តាំងពី​ចូល​រដូវ​កាល​ថ្មី​មក​។ Ronaldo មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ដោយ​គេ​បាន​សរសេរ​សារ​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​គេ​ថា​៖ «​ការ​លេង​ដ៏​ខ្លាំង​របស់​ក្រុម​នៅ​ថ្ងៃនេះ​។ មាន​អារម្មណ៍​សប្បាយ​អស្ចារ្យ ពេល​បាន​ឈរ​លើ​កំពូល​តារាង​ម្តងទៀត​! #finoallafine #forzajuve #liveahead​»។

Dybala បាន​រក​គ្រាប់​បាល់​ដំបូង​គេ​នៅ​ក្នុង​ការ​ប្រកួត​ត្រឹម​នាទី​ទី​៤ តែ​ក្រោយមក​ត្រូវ​បាន​តាម​ស្មើដោយ Lautoro Martinez នៅ​នាទី​ទី​១៨​។ ដល់​ពេល​នាទី​ទី​៨០ កីឡាករ​របស់​ក្លិប​សេះបង្កង់ Gonzalo Higuain បាន​រក​គ្រាប់​បាល់​ចុង​ក្រោយ ដែល​ធ្វើ​ឱ្យ Juventus ឈ្នះ​ការ​ប្រកួត​ជា​ផ្លូវការ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​សេះបង្កង់ Juventus នៅ​ពេល​នេះ កំពុង​ឈរ​នៅ​លើ​កំពូល​តារាង Serie A ដែល​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង Bologna នៅ​ថ្ងៃ​ទី​១៩ ខែតុលា នា​ពេល​ខាង​មុខ​៕ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ