គន្លឹះ​សំខាន់​ៗ ៣ ជួយ​ទាក់ទាញ​អតិថិជន​លើ​ប្រព័ន្ធ​សង្គម


ប្រសិនបើ​អ្នក​ចង់​ផ្សព្វផ្សាយ​ពី​អាជីវកម្ម ឬ​ផលិតផល និង​សេវា​ដែល​អ្នក​ផ្គត់ផ្គង់​លើ​ប្រព័ន្ធ​សង្គម​នោះ អ្នក​មិន​ចាំបាច់​មានការ Like ឬ​អ្នក Follow រាប់​លាន​នាក់​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​គ្រាន់តែ​ត្រូវ​បង្ហាញ​ពី​មូលហេតុ​ដែល​អ្នក​ដទៃ​ចង់​ស្តាប់​អ្នក និង​ទាក់ទង​ជាមួយ​អ្នក​ប៉ុណ្ណោះ ។

ប្រសិនបើ​អ្នក​ចង់​ស្ថាបនា Brand មួយ​ដ៏​រឹង​មាំ​សម្រាប់​ខ្លួន ឬ​អាជីវកម្ម​ខ្លួន​ដើម្បី​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធ​សង្គម អ្នក​ត្រូវ​ដឹង​ថា​អ្នក​ត្រូវ​វិនិយោគ​ពេលវេលា និង​ការ​ប្តេជ្ញា​យ៉ាងច្រើន​ទើប​អាច​ជោគជ័យ​បាន ។ អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​សាច់​រឿង​ដែល​មានគុណ​ភាព​ខ្ពស់ និង​ចេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ព្រមទាំង​ចាប់ដៃ​ជាមួយ​អ្នក​ដទៃ​ជាដើម ។

១. គោលដៅ​៖ ប្រព័ន្ធ​សង្គម​មាន​ភាព​តូច​ចង្អៀត​ណាស់​សម្រាប់​អាជីវកម្ម​ព្រោះតែ​ការ​ប្រកួតប្រជែង ដូច្នេះ​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​ច្បាស់លាស់​សម្រាប់​គ្រប់​សកម្មភាព​ដែល​អ្នក​ធ្វើ​លើ​ប្រព័ន្ធ​សង្គម​របស់​អ្នក​ដើម្បី​មាន​ភាព​ខុស​ប្លែក​ពី​គេ ។ សម្រាប់​រាល់​ការ Post របស់​អ្នក អ្នក​ត្រូវ​តែ​ដឹង​ថា​អ្នក​ចង់​សម្រេច​បាន​អ្វី និង​អ្នក​អាច​ផ្តល់​ភាព​ខុស​ប្លែក​អ្វីខ្លះ​ជាដើម ។

២. សេចក្តី​ស្រលាញ់​៖ កត្តា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​គោលដៅ គឺ​សេចក្តី​ស្រលាញ់​ព្រោះ​អ្នក​ត្រូវ​តែ​បង្ហាញ​ថា​អ្នក​ពិតជា​សប្បាយចិត្ត ឬ​ចូល​ចិត្ត​អ្វី​ដែល​អ្នក​កំពុង​តែ​ចែករំលែក​ដល់​អ្នក​ដទៃ​ពិតមែន ។ ក្រៅពី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវា​ដែល​អ្នក​ផ្គត់ផ្គង់​ហើយ អ្នក​ត្រូវ​ចេះ​ចែករំលែក​អ្វី​ផ្សេង​ៗ​ដែល​ទាក់ទិន​នឹង​អាជីវកម្ម ឬ​វិស័យ​របស់​អ្នក​ដែល​អ្នក​ចង់​ចែករំលែក​ព្រោះ​វា​អាច​ជំរុញ​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​ដែល​គាំទ្រ​អាជីវកម្ម ។

៣. ការ​ចាប់​ដៃគូ​សហការ​៖ ប្រព័ន្ធ​សង្គម​ប្រៀប​បានជា​ទីផ្សារ​ដ៏​ធំ​មួយ​ដែល​មាន​អ្នកលក់​ជា​ច្រើន​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​អតិថិជន ។ ប៉ុន្តែ​មាន​ពេល​ខ្លះ អ្នក​ផ្គត់ផ្គង់​មិន​ចាំបាច់​ប្រកួតប្រជែង​គ្នា​ទាំងស្រុង​ឡើយ ហើយ​ថែម​ទាំង​អាច​ចាប់​ដៃគូ​សហការ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត អាជីវកម្ម​អាច​ទាក់ទង​បុគ្គល​ដែល​មាន​អ្នកគាំទ្រ​ច្រើន​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​ចាប់​ដៃគូ​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ដទៃ​មក​មើល​អាជីវកម្ម​អ្នក​ជាដើម ។

ចំណុច​ដែល​អ្នក​គួរ​កត់ចំណាំ​គឺ គោលដៅ​របស់​អ្នក​មិនមែន​ទទួល​បាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ទេ ប៉ុន្តែ​គឺ​ការ​បង្កើត​ការ Post ដែល​មានគុណ​ភាព​ខ្ពស់​ដើម្បី​ទទួល​បាន​អ្នកគាំទ្រ​ដែល​ស្មោះត្រង់​នឹង​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ