ព្រះធម៌​តែង​រក្សា​យើង​ឱ្យ​រួច​ចាក​ទុក្ខ​ទាំងពួង


បើ​ទោះជា​ព្រះធម៌​ទ្រទ្រង់​សត្វលោក រក្សា​យើង​ឱ្យ​បាន​សុខ ផុត​ចាក​ទុក្ខ​ក៏​មែនពិត តែ បើ​យើង​មិន​ចូល​ទៅ​រក​ព្រះធម៌​ទេ​នោះ ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ឡើយ ប្រៀប​ដូច​អាហារ​នឹង​មក​ឱ្យ​យើង​ឆ្អែត​យ៉ាងម៉េច​នឹង​កើត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​ផង​នោះ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​សម្តែង​ថា ព្រះធម៌​ជា​របស់​ចាំបាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ទឹកដី​ភ្លើង​ខ្យល់អាកាស និង​ក្រៃ​លែង​ជាង​អ្វី​ៗ​ទាំងអស់ ព្រោះ​ធម៌​ធ្វើ​ឱ្យ​ជីវិត​យើង​មានគុណ​តម្លៃ រស់នៅ​ដោយ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ។

នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា ព្រះធម៌​រួម​នៅ​ត្រឹមតែ​ពីរ​ពួក​ប៉ុណ្ណោះ​គឺ កុសលធម៌​ប្រែ​ថា ធម៌​ល្អ និង​អកុសលធម៌ ធម៌​មិនមែន​ជា​កុសល​បាន​ដល់​ធម៌​ទុច្ចរិត​។ ធម៌​ទាំង​ពីរ​នេះ​ឱ្យ​ផល​មិន​ដូច​គ្នា​ទេ អ្នក​ធ្វើ​ល្អ​រមែង​បាន​សុខ ឯ​អ្នក​ប្រព្រឹត្ត​អាក្រក់​តែង​បាន​ផល​ជា​ទុក្ខ​ភ័យ ។

ហេតុ​នោះ​ទើប​អ្នកប្រាជ្ញ​ពោល​ថា ជីវិត​មានធម៌​ជា​ជីវិត​ដ៏​ឧត្តម​ប្រពៃ​ក្រៃ​លែង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ