វិ​ថី​ឆ្ពោះទៅ​ការ​បញ្ចប់​ភាព​ក្រីក្រ​នៅ​ក្នុង​ពិភពលោក


៦-​ប្រទេស​ឥណ្ឌា​ចាកចេញ​ផុត​ពី​ភាព​ក្រីក្រ ​តាម​រយៈ​ការ​បើកចំហរ​ទីផ្សារ និង​វិនិយោគ​លើ​វិស័យ​អប់រំ
ប្រទេស​ចិន​បង្កើត​ផ្លូវ​ដើម្បី​ចេញពី​អន្ទាក់​ភាព​ក្រីក្រ តែ​ភាព​ជោគជ័យ​មិនមែន​មាន​តែ​ឧទាហរណ៍ នៅ​ប្រទេស​ចិន​នេះ​តែ​មួយ​ទេ ។

ឥណ្ឌា​ជា​ឩ​ទា​ហរ​ណ៍​មួយទៀត​ដែល​ប្រើ​យុទ្ធសាស្ត្រ​បាន​ត្រឹមត្រូវ​វា​នឹង​ឲ្យ​ផល​យ៉ាង​សំបើម​។ ឥណ្ឌា​បាន​បើកចំហ​ទីផ្សារ​ហើយ​ផ្តល់​នូវ​ការ​អប់រំ ។ មុន​ឈាន​មក​ដល់​ចំនុច​នេះ យើង​គួរតែ​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ​ជា​មុន​សិន ។

នៅ​អំលុង​ពេល​អាណានិគម​អង់គ្លេស ពួក​អាណានិគម​បាន​ប្លន់​យក​ធនធាន​របស់​ឥណ្ឌា និង​បន្សល់​ទុក​នូវ​ប្រជាជន​ក្រីក្រ​យ៉ាងច្រើន ។ តែ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​នូវ​ឯករាជ្យ​ជាតិ​ក្នុង​ឆ្នាំ​១៩៤៧​មក អ្វី​ៗ​ក៏​ពិបាក​ក្នុង​ការ​ស្តារ​ឡើង​វិញ​ណាស់ ព្រោះតែ​នាយក​រដ្ឋមន្ត្រី Nehru យកចិត្ត​ទុកដាក់​ទៅ​លើ​តែ​រឿង​នយោបាយ​ជា​ជាង​រឿង សេដ្ឋកិច្ច​នៅ​ពេល​ដែល​គាត់​ប្រកាស​ដាក់ប្រទេស​ជា «​ប្រជាធិបតេយ្យ​សង្គមនិយម​» ។

អ្វី​ដែល​គាត់​ចង់បាន​គឺ​ឯករាជ្យ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បរទេស ឲ្យ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​របស់​គាត់​។ រដ្ឋ​ចាប់ផ្តើម​គ្រប់គ្រង​រាល់​សកម្មភាព​សេដ្ឋកិច្ច​។ ឩ​ទា​ហរ​ណ៍​ដូច​ជា​ការ​បើក​គណនី​ធនាគារ​មួយ​ទាមទារ​ឲ្យ​មាន​ប័ណ្ណ​បញ្ជាក់ ! ជា​លទ្ធផល​រហូត​មក​ដល់​ឆ្នាំ​១៩៧០​សេដ្ឋកិច្ច​ប្រទេស​នេះ​កើន​ត្រឹមតែ​១,៩%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។ តែ​វា​បាន​ប្រែប្រួល​ពេល​ដែល​មាន​បដិវត្តន៍​បៃតង និង​ទីផ្សារសេរី​ចាប់ផ្តើម​នៅ​ក្នុង​ទស​វត្ស​ន៍​ឆ្នាំ​១៩៦០ ។

ខាងក្រោម​នេះ​ជា​អ្វី​ដែល​បាន​កើតឡើង​៖
ដំបូង​ឡើយ គ្រាប់ពូជ​ថ្មី​ត្រូវ​បាន​នាំ​មក​ធ្វើ​ឲ្យ​ទិន្នផល​កសិកម្ម​កើនឡើង ហើយ​ជា​លើក​ដំបូង​បំផុត​ដែល​ឥណ្ឌា​មាន​អារ​ហារ​ច្រើន ។ នៅ​ពេល​នោះ​រដ្ឋ​បាន​បន្ធូរ​នូវ​ការ​គ្រប់គ្រង​ទៅ​លើ​សេដ្ឋកិច្ច​។ ទីផ្សារ​បាន​បើកចំហរ​មួយ​ផ្នែក​ធំ​។

នៅ​ក្នុង​ឆ្នាំ​១៩៩០ ឥណ្ឌា​ចាប់ផ្តើម​លូតលាស់​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក វិស័យ​សេវាកម្ម​លូត​យ៉ាង​សំបើម​ក្រុមហ៊ុន​ដូច​ជា Microsoft បាន​បង្កើត​មជ្ឈមណ្ឌល​នៅ​ឥណ្ឌា​ដើម្បី​ទិញ​កំលាំង​ពលកម្ម​ថោក និង​មានគុណ​ភាព​។ ការ​រីក​ចំរើន​កាន់តែ​ទៅ​មុខ​ដោយសារ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​បាន​បើក​។ សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពីសា​លា​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូ​ទាំង​ពិភពលោក​ដូច​ជា​ក្រុមហ៊ុន Infosys និង Tata ដែល​ជាប់​ចំនាត់ថ្នាក់​ជា​ជំ​នូ​ញ​ជោគជ័យ​បំផុត​ក្នុង​លោក ។

៧-​ភាព​ក្រីក្រ​របស់​អាហ្វ្រិក​អាច​បំបាត់​បាន​អាស្រ័យ​លើ​បរិមាណ​ជំនួយ​អភិវឌ្ឍន៍
អាហ្វ្រិក​ជាប់អន្ទាក់​ក្នុង​ភាព​ក្រីក្រ​ជា​យូរយា​ណាស់​មក​ហើយ​ជំនួយ​អភិវឌ្ឍន៍​ត្រូវ​បាន​នាំ​ជា​ប្រចាំ​ទៅ​កាន់​ទ្វីប​នេះ តែ​វា​ហាក់ដូចជា​ដាក់​បាត់​ៗ​ដោយ​មិន​បាន​ផល​អ្វី​សោះ ។
ហេតុ​អ្វី​យ៉ាង​ដូច្នេះ ?

ទ្វីប​នេះ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ជា​លទ្ធផល​បន្ទាប់​ពី​អាណានិគម​អឺរ៉ុប និង​ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ​មិន​អំនោយផល​។ ភាព​អន់​ខ្សោយ​នៃ​រដ្ឋបាល និង​ការ​ដណ្តើម​យក​ធនធាន​ពី​សំណាក់​ពួក​អាណានិគម​អឺរ៉ុប​បាន​បន្សល់​ទុក​ឲ្យ​ទ្វីប​នេះ គ្មាន​នូវ​ប្រព័ន្ធ​អប់រំ គ្មាន​អ្នកដឹកនាំ​នយោបាយ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្មាន​នូវ​សេវា​ថែ​ទាំង​សុខភាព​។

ប៉ុន្តែ​ការ​លំបាក​នៃ​ទីតាំង​ភូមិសាស្ត្រ​រឹតតែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​តែ​អាហ្វ្រិក​មាន​ប្រព័ន្ធ​ទឹក​តិចតួច​ប៉ុន្តែ​សំបូរ​តំបន់​រាំង​ស្ងួត​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង ។ដូចនេះ​តើ​ភាព​ក្រីក្រ​ដោះស្រាយ​បាន​ដូច​ម្តេច​នៅ​ក្នុង​បរិបទ​នេះ ?ជាក់ស្តែង​ប្រទេស​អ្នកមាន​គ្រាន់តែ​រក្សា​សន្យា​ថា​នឹង​វិនិយោគ​យ៉ាងតិច​០,៧%​នៃ​ចំនូល​ជាតិ​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​។

បញ្ហា​ត្រង់​ថា​ជំនួយ​បរទេស​តិចតួច​ប៉ុណ្ណោះ​ដែល​ទៅ​ដល់​ដៃ​ប្រជាជន​អាហ្វ្រិក​ដែល​ការ​ផ្តល់​៣០​ដុល្លារ​ក្នុង​ប្រជាជន​ម្នាក់​ជា​រៀង​រាល់​ឆ្នាំ ៥​ដុល្លារ​ត្រូវ​បាន​ចូល​ទៅ​អ្នក​ប្រឹក្សា ៤​ដុល្លារ​ចូល​សេវា​បំណុល និង​៥​ដុល្លារ​ចូល​ទៅ​ប្រតិបត្តិការ​ដោះបំណុល​។ ទីបំផុត​សល់​ត្រឹមតែ​១២​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​ប្រជាជន​ម្នាក់​។ ប៉ុន្តែ​ដើម្បី​បានការ​លូតលាស់​រយៈពេល​វែង​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​ដូច​ជា​គ្រឿង​ម៉ាស៊ីន និង​ជីរ​។

មិន​ដូច្នេះ​ទេ ​គ្មាន​ឡើយ​នូវ​ការ​កើនឡើង​នូវ​ទិន្នផល ហើយ​ភាព​ក្រីក្រ​ក៏​មិន​អាច​លុប​បំបាត់​បាន​ដែរ​។ ដូច នេះ​ជំហាន​ដំបូង​ដំណោះស្រាយ​ភាព​ក្រីក្រ​គឺ ជំនួយ​អន្តរជាតិ ។វា​ទាមទារ​រហូត​ដល់​៧០​ដុល្លារ​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ដើម្បី​អាច​ចេញ​ផុត​ពី​ភាព​ក្រីក្រ ដូចនេះ​ប្រទេស​ដូច​ជា​កេ​ន​យ៉ា​មួយ ត្រូវការ​ត្រឹម​១,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ចាក​ចេញពី​ភាព​ក្រីក្រ​បាន ។

៨-​ការ​លុប​បំបាត់​ភាព​ក្រីក្រ​របស់​ពិភពលោក​គួរតែ​ជា​អាទិភាព​ទី​មួយ​របស់​ប្រទេស​អ្នកមាន
អ្នក​បានដឹង​រួច​មក​ហើយ​ថា ជំនួយ​អភិវឌ្ឍន៍ អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ តែ​វា​ក៏​ជា​គន្លឹះដើម្បី​ ​អន្តរជាតិ​ផង​ដែរ ។

ដំបូង​ប្រទេស​ក្រីក្រ​ត្រូវ​លុប​ការ​ខ្ចីបុល​ព្រោះ​ពួក​គេ​គ្មាន លទ្ធភាព​ក្នុង​ការ​សងបំណុល​នោះ​ទេ វាគ្រាន់តែ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចី កាន់តែ​ច្រើន​ឡើង​ៗ​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ស្រាប់​ផង ។ប្រទេស​ក្រីក្រ​ត្រូវ​បង្កើន​ការ​នាំ​ចេញ​ទីផ្សារសេរី​គឺ​ចាំបាច់ ដូចនេះ​ជំហាន​ទី​២​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​លក់ ផលិតផល​ទៅ​កាន់​លោក​ខាងលិច ។ ប៉ុន្តែ​សហភាព​អឺរ៉ុប និង​សហរដ្ឋអា​មេ​រិ​កបាន​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​នេះ ដែល​ធ្វើ​ឲ្យ​ការ​លុប បំបាត់​ភាព​ក្រីក្រ​មិន​អាច​ធ្វើ​បាន ធ្វើ​បានលុះត្រា​ណា​តែ​លុប​ចោល​នូវ​ការ​រឹត​បន្តឹង​នេះ ។

លើសពី​នេះ វិទ្យាសាស្ត្រ​ខាងឱសថ និងក​សិកម្ម​មិនគួរមើលរំលងបញ្ហារបស់ប្រទេសក្រីក្រនោះ​ទេ ជាក់ ស្តែង​លុយ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​វិនិយោគ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺទឹកនោមផ្អែម ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​បែរជា​គ្មាន​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ន​ឈាម​ទៅ​វិញ ។ វា​សំខាន់​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ស្វែង​យល់ និង​ធ្វើការ​លើ​បញ្ហា​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ផង​ដែរ ។

ជា​ចុង​ក្រោយ​គឺ បញ្ហា​អាកាសធាតុ​ប្រែប្រួល ។ ប្រទេស​អ្នកមាន​គួរ​ជួយ​ដល់​ប្រទេស​ក្រីក្រ​ពិសេសនៅ​តំបន់​អា​ព្រិច ព្រោះ​អា​ព្រិច​ជា​ប្រទេស​ដែល​បញ្ចេញ​ឩ​ស្ម័ន​កាបូនឌីអុកស៊ីត​តិច​បំផុត ហើយ​ប្រើប្រាស់​ថាមពល​តិច ប៉ុន្តែ​ប្រទេស​នេះ​ក៏​បាន​រង​ផល​ប៉ះពាល់​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ពិភពលោក​។ ទ្វីប​នេះ ​រង​ភាព​រាំង​ស្ងួត និង​ទឹកជំនន់​ដែល​បំផ្លាញ​ជិ​វិត​មនុស្ស​សត្វ ។ នៅ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​បែប​នេះ​ធ្វើ​ឲ្យ​ដី​គ្មាន​ជីជាតិ​សម្រាប់​ការ​ដាំ​ដុះ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ត្រូវការ​ការ​ខិតខំ​ប្រឹងប្រែង​យូរអង្វែង​ដើម្បី​ស្តារ​ឡើង​វិញ ។

ប្រទេស​ទាំងឡាយ​នៅ Sub-Saharan ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​តិចតួច ប៉ុន្តែ​បែរជា​រង​នូវ​ឥទ្ធិពល​របស់​អាកាសធាតុ​ប្រែប្រួល​យ៉ាង​ស្រួច​ស្រាវ​ទៅ​វិញ​។​វា​យុត្តិធម៌​បើសិនជា​ជាតិ​សាសន៍​ដែល​បង្ក​វិបត្តិ​នេះ​ទទួលខុសត្រូវ​ផ្តល់​ជំនួយ​ដល់​ប្រទេស​រង​គ្រោះ​ទាំងនោះ ៕

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ