កត្តា​ទាំង​បួន​ត្រូវ​តែ​ធ្វើ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីព និង​រក​លុយ​បាន​ច្រើន


អ្នកស្រី Christina DesMarals គឺជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​លើ​ការ​អភិវឌ្ឍន៍​ខ្លួន ។ សម្រាប់​អ្នកស្រី វា​មាន​ន័យ​ថា​ការ​ទុក​សៀវភៅ​លើ​តុ​ការងារ តុ​ជិត​គ្រែ​គេង និង​នៅ​ក្នុង​រថយន្ត​ខ្លួន​ជាដើម ។ ហើយ​ខាងក្រោម​នេះ​គឺជា​មេរៀន​សំខាន់​ៗ​ទាក់ទិន​នឹង​គន្លឹះ​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​ដែល​អ្នកស្រី​កត់ចំណាំ​ពី​សៀវភៅ​ដែល​អ្នកស្រី​បាន​អាន​៖

១. អ្នក​ត្រូវ​ខិតខំ​ធ្វើការ​ច្រើន​ជាង​អ្នក​ដទៃ​៖
យោង​តាម​សៀវភៅ Rare Breed: A Guide to Success for the Definat, Dangerous, and Different បាន​ឲ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​មិន​ខិតខំ​ធ្វើការ​ដើម្បី​ក្លាយជា​អ្នក​ឈានមុខ​ក្នុង​វិស័យ​របស់​ខ្លួន​ទេ ប៉ុន្តែ​ពួក​គេ​មិន​សប្បាយចិត្ត​ពេល​ដែល​មិន​អាច​ឈានមុខ​អ្នក​ដទៃ ។ ពួក​គេ​មិន​ធ្វើការ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឬ​មិន​មក​ធ្វើការ​មុន​ម៉ោង​ដើម្បី​ឆាប់​សម្រេច​ការងារ​ដែល​មាន​ក្នុង​ដៃ​ឡើយ ។

២. កុំ​ស្តីបន្ទោស​ខ្លួនឯង​គ្រប់ពេល​៖
យោង​ទៅ​តាម​លោក David Nichtern ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Creativity, Spirituality and Making a Buck បាន​ប្រាប់​មក​ថា ការ​ស្តីបន្ទោស​ខ្លួនឯង​គ្រប់ពេល​គឺជា​គំនិត​អ្នកក្រ ។ មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ប្រហែលជា​កំពុង​តែ​គាំទ្រ​ឲ្យ​អ្នក​បរាជ័យ ប៉ុន្តែ​អ្នក​មិន​គួរ​ក្លាយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទេ ។ ប្រាកដ​ណាស់ អ្នក​ត្រូវ​ចេះ​វាយតម្លៃ​ខ្លួនឯង​ដោយ​ស្មោះត្រង់​លើ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ខ្លួន ប៉ុន្តែ​អ្នក​មិន​គួរ​ចុះចាញ់​នឹង​ការ​ស្តីបន្ទោស​របស់​ខ្លួន​ឡើយ ។

៣. អ្នក​ត្រូវ​មាន​អ្នក​ណែនាំ​៖
សៀវភៅ Aligned: Connecting Your True Self With the Leader You’re Meant to Be ប្រាប់​មក​ថា​អាជីវករ​ក៏​ត្រូវការ​គ្រួ​បង្វឹក​ដូច​កីឡាករ​ដែរ​ព្រោះ​គ្រូបង្វឹក ឬ​អ្នក​ណែនាំ​អាច​ជួយ​អភិវឌ្ឍន៍​ទេព​កោសល្យ និង​ផ្តល់​ជា​ការ​គាំទ្រ​ផ្នែក​ផ្លូវចិត្ត​ដល់​ពួក​គេ​ជាដើម ។

៤. ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​មិន​មាន​ពី​ធម្មជាតិ​៖
Joseph Deitch បាន​បកស្រាយ​ក្នុង​សៀវភៅ Elevate: An Essential Guide to Life ថា​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ផ្តោត​ស្មារតី​លើ​ការ​អភិវឌ្ឍន៍​ចំណុចខ្លាំង​របស់​ខ្លួន និង​មើល​រំលង​ចំណុចខ្សោយ​របស់​ខ្លួន ។ ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​របស់​អ្នក​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ប្រសិនបើ​អ្នក​ចាប់ផ្តើម​រៀន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ពូកែ​ធ្វើ ។ វា​មិន​ត្រឹមតែ​ជួយ​ដល់​ការ​បំពេញការងារ​ទេ តែ​វា​ជួយ​ដល់​រូបភាព​ដែល​អ្នកមាន​ផង​ដែរ​ព្រោះ​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ពិបាក​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដទៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ