ក្តៅ​ខ្លួន​ខ្លាំង​មែនទេ​! អាហារ​ទាំង​នេះ​អាច​​ជួយ​បន្ថយកម្ដៅ​រាង​កាយបាន


សីតុណ្ហភាព​របស់​រាង​កាយ​ជា​ធម្មតា​គឺ​ចន្លោះ​ពី ៣៦.១ អង្សា​សេ ទៅ ៣៧.២ អង្សា​សេ​។ ប្រសិន​បើ​សីតុណ្ហភាព​រាង​កាយ​ទាប ឬ​ខ្ពស់​ជាង​នេះ នោះ​វា​អាច​បង្ក​ជា​បញ្ហា​មិន​ស្រួល​មួយ​ចំនួន​មិន​ខាន​ឡើយ​។ ទោះជា​យ៉ាងណា អ្នក​អាច​បន្ថយ ឬ​បញ្ចុះ​កម្ដៅ​រាង​កាយ​បាន​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​។ ថា​តើ​អាហារ និង​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ និង​ភេសជ្ជៈ​ទាំងនោះ ៖

១. ក្រូចឆ្មារ ៖ ការ​រួម​បញ្ចូល​ក្រូចឆ្មារ​ក្នុង​របប​អាហារ​របស់​អ្នក គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​​មួយ​ដែល​ជួយ​បន្ថយកម្ដៅ​រាង​កាយ​។ នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​មាន​ផ្ទុក​វីតាមីន C ដែល​មាន​លក្ខណៈសម្បត្តិ​ផ្ដល់​ថាមពល​និង​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​។ បន្ថែម​ក្រូចឆ្មារ ឬ​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ធម្មតា​របស់​អ្នក​ហើយ​ទទួលទាន​វា​ពេញ​មួយ​ថ្ងៃ​។

២. ឪឡឹក ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ដែល​ជួយ​កាត់​បន្ថយកម្ដៅ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។​ម្យា​ង​វិញទៀត​ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ដែល​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផង​ដែរ​។

៣. បឺ​រ​ទឹកដោះគោ ៖ សម្រាប់​ស្ត្រី​ដល់​វ័យ​អស់​រដូវ​ដែល​ជួប​ប្រទះ​បញ្ហា​ក្ដៅ​ភាយ​ៗ ចូរ​បន្ថែម​បឺ​រ​ទឹកដោះគោ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​កាត់​បន្ថយកម្ដៅ​រាង​កាយ​។ ការ​ធ្វើ​បែប​នេះ​ក៏​ប្រសើរ​សម្រាប់​បុរស​ដែល​មាន​បញ្ហា​អត្រា​នៃ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ឡើង​ខ្ពស់​ផង​ដែរ​។

៤. ត្រសក់ ៖ ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​ដែល​មិន​ត្រឹមតែ​ជួយ​បន្ថយកម្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រក្សា​សំណើម​ឬ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ផង​ដែរ​។

៥. ឆៃថាវ ៖ បន្លែ​មើម​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយកម្ដៅ​រាង​កាយ​ឆាប់រហ័ស​ផង​ដែរ​។ ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បញ្ចុះ​កម្ដៅ​រាង​កាយ​គួរ​អោយ​កត់សម្គាល់​។

៦. ទឹកដូង ៖ ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បំពេញ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​ក្រោយ​បាត់បង់ ហើយ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ប្រសើរ​ (ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ