ស្ងាត់​ៗ Arsene Wenger ត្រូវ​ក្លិប​យក្ស​១​នៅ​បារាំង​ចង់បាន​ធ្វើ​ជា​គ្រូបង្វឹក


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger កំពុង​ត្រូវ​បាន​ក្លិប Lyon ប្រទេសបារាំងប្រាថ្នា​ចង់បាន​ទៅ​ដឹកនាំ​ក្លិប​វិញ​ម្តង ក្រោយ​ពី​បណ្តេញ​គ្រូបង្វឹក​លោក Sylvinho ចេញ ។

អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ​រូប​នេះ បាន​ដើរ​ចេញពី​តំណែង​ជា​គ្រូបង្វឹក​តាំងពី​១៨​ខែ​មុន ក្រោយ​ពី​កាន់​តំណែង​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​។ លោក​បាន​ច្រាន​ចោលការ​ផ្តល់​ជូន​កន្លែង​ការងារ​ជា​ច្រើន​ដង​មក​ហើយ ពី​សំណាក់​ក្លិប​បាល់ទាត់​មួយ​ចំនួន​។ នេះ​អាច​ថា លោក​មិន​ទាន់​ចង់​ចូល​ប្រឡូក​វិញ​។

តាម​ព័ត៌មាន Le Parisien បានឱ្យ​ដឹង​ថា ក្លិប Lyon ចង់បាន​លោក Wenger មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​បណ្តេញ​លោក Sylvinho ចេញ​។ មូលហេតុ​ដែល​បណ្តេញ​គ្រូបង្វឹក​របស់​ខ្លួន​ចោល គឺ​មក​ពី​ដឹកនាំ​មក​បាន​ល្អ​តាំងពី​ចូល​រដូវ​កាល​ថ្មី​មក ជាមួយនឹង​លទ្ធផល​មិនល្អ​ទាល់តែ​សោះ​។

គេ​ក៏​បានដឹង​ថែម​ទៀត​ថា ក្លិប Lyon ចង់បាន​អតីត​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Laurent Blanc ដែល​ជា​ខ្សែប្រយុទ្ធ​ចូល​មក​ធ្វើ​ឱ្យ​ក្លិប​មាន​ភាព​ប្រសើរ​ជាង​នេះ​។ នាយក​ក្លិប Lyon លោក Jean-Michel Aulas បាន​សម្រេចចិត្ត​មិន​ងាក​ក្រោយ បណ្តេញ​គ្រូបង្វឹក​លោក Sylvinho ក្រោយ​ពី​ចាញ់​ការ​ប្រកួត​យ៉ាង​អាម៉ាស់មុខ 1-0 ជាមួយនឹង Saint-Etienne កាលពី​ចុង​ស​ប្តា​ហ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ថា លោក Wenger នឹង​ទទួលយក​ការ​ផ្តល់​ឱ្យ​របស់ Lyon ដែរ​ឬ​អត់​នោះ​ទេ​។ តែ​គេ​អាច​ទាយ​បាន​ថា លោក​នឹង​មក​កាន់​តំណែង​នេះ ព្រោះតែ​លោក​ពេល​នេះ​ក៏​ចង់​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​វិញ​ដែរ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ