ត្បិត​ដំណាំ​បន្លែ​បាន​ផល​ឆាប់ និង​ចំណេញ​មែន តែ​ពួក​គាត់​ពិបាក​សត្វល្អិត​បំផ្លាញ


ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​ដាំ​ត្របវែង និង​ពោត ត្អូញត្អែរ​ពី​សត្វល្អិត​បំផ្លាញ​ដំណាំ​របស់​គាត់ ។ លើស​ពី​នេះ​ទៅ​ទៀត​ដំណាំ​បន្លែ​បាន​ផល​លឿន​ជាង​ដំណាំ​ស្រូវ ។

បុរស​ម្នាក់​ឈ្មោះ ឃុ​ត សំបុ​ង រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​ព័ត៌មាន​នា​ថ្ងៃ​ទី​០៩ ខែតុលា​នេះ​ថា ការ​ដាំ​ដំណាំ​បន្លែ​នា​ឆ្នាំ​នេះ តម្លៃ​បាន​ថ្លៃ​ជាង​ឆ្នាំទៅ​មុន​ៗ​បើ​ប្រៀបធៀប​ការ​ធ្វើស្រែ គឺ​ការ​ដាំ​បន្លែ​រក​ចំណូល​បាន​ជាង​ស្រូវ ដែល​ឆ្នាំ​នេះ​គាត់​រង​នូវ​ការ​ទឹក​ជន់​លិច​រលួយ​អស់ហើយ ឆ្នាំ​មុន​ៗ​ស្កក​ដោយសារ​ខ្វះ​ទឹក ។

បងប្រុស​បាន​បន្ត​ថា ចំពោះ​បន្លែ​ប្រើប្រាស់​ដី​តូច តែ​ឆាប់​បាន​ផល​ជាង​ស្រូវ ហើយ​ការ​ដាំ​បន្លែ​របស់​គាត់​ក៏​តែង​ជួប​បញ្ហា​សត្វល្អិត​បំផ្លាញ​ដែរ ។ នា​ឆ្នាំ​នេះ​គាត់​ដាំ​ត្របវែង ពេល​នេះ​នៅ​មិន​ទាន់​បាន​ផល​នៅឡើយ​ទេ ទើប​ចេញ​ផ្កា​ប្រហែលជា​២០​ថ្ងៃ​ទៅ​មុខ​ទៀត​ទើបបាន​ផល ។ ម្យ៉ាងវិញទៀត​បន្លែ​ទាំងអស់​ឲ្យ​តែ​ទទួល​បាន​ផល គឺ​មាន​ឈ្មួញកណ្តាល​គេ​មក​ម៉ៅ​យក​ទៅ​លក់​បោះ​ដុំ និង​រាយ​នៅ​ទីផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ​គាត់​ក៏​បាន​បញ្ជាក់​ថា បញ្ហា​សត្វល្អិត​មាន​ច្រើន​ប្រភេទ​ដែល​បំផ្លាញ​ដំណាំ ពិសេស គឺ​ដំណាំ​ហូប​ផ្លែ ចំណែក​ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់សត្វ​នោះ​ក៏​ត្រូវ​តែ​ផ្លាស់​ប្តូរ​ថ្នាំ​ដែរ បើ​យើង​ប្រើ​ថ្នាំ​ដដែល​សត្វល្អិត​វា​សម មិន​អាច​ងាប់​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ