ពលករ​វៀតណាម​ជាង​១០៤​ពាន់​នាក់​បញ្ជូន​ទៅ​បរទេស


ប្រទេស​វៀតណាម ៖ នាយកដ្ឋាន​គ្រប់គ្រង​ពលករ​វៀតណាម​នៅ​បរទេស នៃ​ក្រសួង​ការងារ អតី​ត​យុទ្ធ​ជន​និង​សង្គមកិច្ចរ​វៀតណាម​រាយការណ៍​នា​ថ្ងៃ​ទី​៩​តុលា​ថា រវាង​ខែមករា ​និង​ខែកញ្ញា​ពល​ករ​វៀតណាម​១០៤.៦១៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​បរទេស​ដែល​ត្រូវជា​៨៧,២%​នៃ​ទិស​ដៅ​ប្រចាំឆ្នាំ​។ ក្នុង​ខែកញ្ញា​តែ​មួយ​គត់​ចំនួន​ពលករ​ដែល​បញ្ជូន​ទៅ​បរទេស​មាន​ដល់​១២.៩៥០​នាក់​។

ប្រទេស​សំខាន់​ៗ​ដែល​ទទួល​ពលករ​វៀតណាម​រយៈពេល​៩​ខែ​ចុង​ក្រោយ​នេះ មាន​ប្រទេស​ជប៉ុន​ជាមួយ​ពលករ​៥៣.៦១០​នាក់ តៃវ៉ាន់​៤១.១៧៤​នាក់ កូរ៉េ​ខាងត្បូង​៥.៨៩៨​នាក់​រូ​ម៉ា​នី​១១០៣​នាក់ អា​រ៉ា​ប៊ី​សា​អូឌីត​៨១៧​នាក់ ម៉ា​ឡេ​ស៊ី៣០៤​នាក់​។ សម្រាប់​ឆ្នាំ​២០១៩​ទាំងមូល​ក្រសួង​វៀតណាម​នោះ​គ្រោង​បញ្ជូន​ពលករ​ទៅ​បរទេស​ឲ្យ​បាន​ដល់​១២០.០០០​នាក់​។

តៃវ៉ាន់​និង​ជប៉ុន​ជាទី​ផ្សារ​ប្រពៃណី​នៃ​ការ​នាំ​ចេញ​ពលករ​វៀតណាម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ